Connect with us

ព័ត៌មានជាតិ

ត្រឹមមួយថ្ងៃម្សិលមិញ ខេត្តព្រៃវែងមានអ្នកស្លាប់ដោយជំងឺកូវីដចំនួន៣អង្គ\នាក់

បានផុស

នៅ

ខេត្តព្រៃវែងជាខេត្តមួយដែលមានករណីឆ្លងជំងឺកូវីដច្រើនក្នុងចំណោមខេត្តដ៏ទៃទៀត​ និងមានអ្នក​ស្លាប់ជាបន្តបន្ទាប់ផងដែរ។

យោងតាមរបាយករណ៍របស់រដ្ឋបាលខេត្តបានបង្ហាញថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ម្សិល​មិញ​នេះ ខេត្តព្រៃវែងមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំនួន៣ អង្គ\នាក់ ដែលជាចំនួនមិនធ្លាប់មាន​ពីមុនមក។

អ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមិថុនា ម្សិលមិញនេះមានព្រះសង្ឃមួយអង្គ ព្រះនាម​គន់ ហ៊ាង គង់នៅ​វត្ត​ពោធិ៍​ស្នាយ ភូមិ​គ្រួស ឃុំ​ឃ្នេ​ស ស្រុក​មេសាង ខេត្តព្រៃវែង បាន​សុ​គត​នៅ​វេលាម៉ោង៨និង០០នាទីព្រឹក ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ​ក្នុង​ជន្មាយុ​២៣​ព្រះវស្សា។ ចំណែក​ជនរង​គ្រោះពីរនាក់ទៀតជាប្រជាពលរដ្ឋរស់នៅស្រុកព្រះស្ដេច និងស្រុកស្វាយអន្ទរ នៃខេត្ត​ព្រៃវែង។

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះទាំង៣នាក់ ស្លាប់វិបត្តិផ្លូវដង្ហើម​ធ្ងន់​ធ្ងរ និងរលាកសួតទាំងសងខាង ដោយជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន​១,២២៣​នាក់ ព្យាបាលជាសះស្បើយចំនួន៧៥១នាក់ កំពុងសម្រាកព្យាបាល៤៥៥នាក់ និងស្លាប់១៧នាក់៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៨ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២៩ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម