Connect with us

ព័ត៌មានជាតិ

ឆេះ​ឃ្លាំង​ផ្ទុក​សំបក​កង់​រថយន្ត​ចាស់ៗ​មួយកន្លែង​ ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​៧​គ្រឿង

បានផុស

នៅ

អគ្គិភ័យ​ឆេះ​ឃ្លាំង​ផ្ទុក​សំបក​កង់​រថយន្ត​ចាស់ៗ​មួយកន្លែង កាល​ពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ដែលនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាល​ពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​អគ្គិភ័យ​មួយកន្លែង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជា​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុយ ប៊ុន​ហ៊ាន ស្នងការរង ទទួល​ផែន​ការងារ​អគ្គិភ័យ និង​អាវុធជាតិផ្ទុះ និង​រថយន្ដ​ទឹក​ពន្លត់​អគ្គិភ័យ ក្រុង ស្រុក មួយ​ចំនួន​ចេញពី​ជួយ​ជាបន្ទាន់។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុយ ប៊ុន​ហ៊ាន បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​អគ្គីភ័យ​ខាងលើ​ គឺ ភ្លើង​ឆេះ​សំបក​កង់​រថយន្ត​ចាស់ៗ ដែល​មាន​ទីតាំង ស្ថិតនៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ម្ចាស់​អ្នកគ្រប់គ្រង​ឈ្មោះ ព្រាប ចាន់ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ ជាតិ​ខ្មែរ នៅ​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។ ក្នុងករណីនេះ​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ រួមមាន​៖ ១. ឃ្លាំង​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ ៨​ម x១៨​ម ខូច​ទាំងស្រុង, ២. គ្រឿង​ឈើ​មួយចំនួន, ៣. ទូដែក​ចំនួន ២​គ្រឿង​, ៤. គ្រែ​ចំនួន ០១​គ្រឿង​, ៥. ប្រាក់​ចំនួន ២,០០០,០០០ រៀល, ៦. សៀវភៅ​គ្រួសារ និង​សំបុត្រកំណើត។​

ករណី​ខាង​លើនេះ មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ។ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​បានឱ្យដឹង​ទៀតថា ការប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៧​គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន ៣២​រថយន្ត (​ក្នុង​នោះ​រថយន្ត​របស់​ខេត្ត​០២​គ្រឿង រថយន្ត​ស្រុក​ពញាក្រែក ០១​គ្រឿង រថយន្ត​ស្រុក​ត្បូងឃ្មុំ ០១​គ្រឿង រថយន្តក្រុង​សួង ០១​គ្រឿង រថយន្ត​ស្រុក​តំបែរ ០១​គ្រឿង រថយន្ត​ស្រុក​មេមត់ ០១​គ្រឿង​) ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង។ ហើយ​មូលហេតុ​ទុសេ្ស​ខ្សែភ្លើង៕

​អត្ថបទ៖ សាន វិ​ឡែ​ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៣ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៦ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៣២ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម