Connect with us

ព័ត៌មានជាតិ

លោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា បញ្ចប់អាណត្តិ ៥ ឆ្នាំនៅកម្ពុជា

បានផុស

នៅ

នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី ២២ ខែមិថុនាបានអនុញ្ញាតឲ្យ លោក Nick Beresford តំណាង UNDP ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកបានបញ្ចប់អាណត្តិបេសកកម្មរយៈពេល ០៥ឆ្នាំនៅកម្ពុជា ចាប់ពីឆ្នាំ២០១៦ មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោក Nick Beresford បានមានប្រសាសន៍ថា លោកមានសេចក្តីសប្បាយរីករាយដែលបានបំពេញការងារនៅកម្ពុជា ព្រមទាំងទទួលបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា លើការរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមមានការងារបោសសម្អាតមីនមនុស្សធម៌ផងដែរ ក្រោមការងារដឹកនាំរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានចូលរួមចំណែកក្នុងផ្តល់ដីមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទីជនបទ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការ UNDP ដែលបានចូលរួមចំណែកគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជាលើគ្រប់វិស័យ ក្នុងនោះវិស័យបោសសម្អាតមីនតាមរយៈ​គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥ UNDP បានកៀរគរនូវធនធានសរុបថវិកាប្រមាណ ៨៤,៨៦០,៨៩៥ ដុល្លារអាមេរិក ផ្តោតលើខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ក្រោមការចូលរួមផ្តល់ជំនួយគាំទ្រពីបណ្តាប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ UN អូស្រា្តលី កាណាដា សាធារណរដ្ឋកូរ៉េ ស្វីស អេស្ប៉ាញ សហរដ្ឋអាមេរិក អូទ្រីស អង់គ្លេស ន័រវេស្ស ស៊ុយអែដ អៀរឡង់ បែលហ្សិក និងបារាំង ដែលក្នុងនោះអង្គការ UNDP បានរួមចំណែកថវិកាសរុប ៦,០៧៩,៧៩៩ ដុល្លារអាមេរិក។

លោកទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការ UNDP គឺជាដៃគូការងារដ៏រឹងមាំ និងធ្វើការងារមិនខ្លាចការនឿយហត់ ជាមួយអាជ្ញាធរមីន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកការគាំទ្រ ដល់គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលទាំងផ្នែកថវិកា សម្ភារ និងការផ្តល់ប្រឹក្សាបច្ចេកទេស។

លោកបានបន្តទៀតថា ក្រោមជំនួយគាំទ្រខាងលើ និងក្រោមការសម្របសម្រួលរបស់លោក Nick Beresford ចាប់ពីឆ្នាំ២០១៦ លោកបានខិតខំប្រឹងប្រែងកៀរគរនូវធនធានគិតជាថវិកាសរុប ៣២,២៣១,៤១៩ ដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់រហូតដល់ឆ្នាំ២០២៥ ក្នុងការគោលដៅបញ្ចប់ការគំរាមកំហែងដោយសារមីន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ក្នុងបេសកកម្មរយៈពេល ០៥ឆ្នាំនេះ សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ លោក Nick Beresford បានទទួលនូវមេដាយសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឱកាសប្រារព្ធសន្និបាតជាតិវិស័យសកម្មភាពមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៣ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៦ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៣២ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម