ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមបង្ហោះម៉ូតូអាធិបតេយ្យយកមកអប់រំ
ក្រុមក្មេងទំនើងចំនួន៨នាក់ត្រវបានសមត្ថកិច្ចខ្លួនខណៈក្រុមនេះបានធ្វើសកម្មភាពអនាធិបតេយ្យជាបន្តបន្ទាប់ តាមរយៈការជិះម៉ូតូបង្ហោះតាមដងផ្លូវក្នុងមូលដ្ឋានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
នគរបាលបានស្រុកថ្មគោលប្រាប់ឲ្យដឹងថា ការបង្ក្រាបទប់ស្កាត់នេះធ្វើឡើងនៅត្រង់ចំណុចកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ហើយការបង្ក្រាបនេះធ្វើឡើងស្របតាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ដោយសាបង្កការរំខាននិងការភ័យខ្លាចដល់ពលរដ្ឋផ្សេងទៀតស្ទើររៀងរាល់ថ្ងៃ។
ករណីបង្ក្រាបខាងលើ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានក្មេងប្រុសទំនើងចំនួន៨នាក់ រួមនឹងដកហូតវត្ថុតាងម៉ូតូដែលក្រុមក្មេងទាំងអស់ជិះធ្វើសកម្មភាពបានចំនួន៥គ្រឿងផងដែរ។
ក្រោយឃាត់ខ្លួននគរបាលមូលដ្ឋានស្រុកថ្មគោលបានណែនាំអប់រំហើយឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តទៀត និងបានអញ្ជើញអាណាព្យាបាលទាំងអស់ឲ្យមកទទួលក្រុមក្មេងខាងលើដើម្បីអប់រំបន្តនៅផ្ទះរៀងៗខ្លួនបន្ថែមទៀត៕
អត្ថបទ ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ