Connect with us

ព័ត៌មានជាតិ

ចៅរងទី២ និងជំនួយការសង្កាត់ព្រែកប្រាឆ្លងកូវីដ១៩ ដោយទាំងប្រពន្ធកូន៣នាក់ទៀត

បានផុស

នៅ

តាមប្រភពច្បាស់ការបានឲ្យកម្ពុជាថ្មីដឹងកាលពីរសៀលថ្ងៃទី២២ខែមិថុនានេះ ចៅរងទី២សង្កាត់ព្រែកប្រារួមនិងជំនួយការបានឆ្លងជំងឺកូវីដ១៩បន្ទាប់ពីធ្វើតេស្តសំណាកកាលពីថ្ងៃទី២១ខែមិថុនាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីមន្រ្តីមូលដ្ឋាន​​សុំ​មិន​បញ្ចេញឈ្មោះ​ ចៅរងទី២សាលាសង្កាត់ព្រែកប្រាឈ្មោះ យូសុះ អាប់ឌុលឡោះ រួមនិងឈ្មោះ អៀង សុវណ្ណ ជាជំនួយការលោកចៅសង្កាត់ដែលអង្គុយធ្វើការជាមួយលោកចៅរងទី២ក៏វិជ្ជមានកូវីដ១៩ផងដែរ។ក្នុងនោះភរិយានិងកូនតូចៗចំនួន២នាក់របស់លោក អៀង សុវណ្ណ ក៏បានឆ្លងផងដែរ។

ប្រភព​បានបន្ថែមថាមុនពេលឆ្លងជំងឺកូវីដ១៩នេះលោក យូសុះ អាប់ឌុលឡោះ និងលោក អៀង សុវណ្ណ គឺជាអ្នកទទួលខុសត្រូវរួមទាំងបញ្ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកប្រាដែលឆ្លងជំងឺកូវីដយកទៅព្យាបាលនៅមន្ទីរពេទ្យ។ដូច្នេះលោកទាំងពីរអាចឆ្លងពីអ្នកជំងឺដែលលោកបានបញ្ជូនទៅព្យាបាល។

ប្រភពបានបញ្ជាក់ថានៅរសៀលថ្ងៃទី២២ខែមិថុនានេះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងអញ្ជើញទៅសាកសួរសុខទុក្ខលោកចៅរងទី២ដែលត្រូវបានគ្រូពេទ្យអនុញាតិឲ្យព្យាបាលជំងឺនៅផ្ទះរបស់លោកក្នុងភូមិអូរអណ្តូងទី១សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម