Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកបរិបូណ៌​ ចុះរុះរើបែចិញ្ចឹមត្រី ​របស់​ពលរដ្ឋវៀត​ណាមចំនួន ២៧

បានផុស

នៅ

ក្រុមការងារចម្រុះ ស្រុកបរិបូណ៌ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានចុះរុះរើដំបូលបែចិញ្ចឹមត្រី របស់ប្រជាជន​វៀតណាម ចំនួន ២៧បែ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌បន្ទាប់ពីពួកគេបានលួចធ្វើជញ្ជាំងនិងដំបូលបែចិញ្ចឹម​ត្រីឡើងវិញក្រោយពីផែនការបន្លាស់ទីផ្ទះបណ្ដែតទឹកបានបញ្ចប់នៅក្នុងឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផល សុភាព អភិបាលរង ស្រុកបរិបូណ៌ជាអ្នកដឹកនាំកម្លាំងក្រុមការងារចម្រុះខាងលើនេះនៅព្រឹកថ្ងៃទី២២ ខែ មិថុនានេះ បាននិយាយឱ្យដឹងថា ដោយអនុវត្តតាមផែនការ ៥ ឆ្នាំ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកនេះក្រុមការងារចម្រុះស្រុកបរិបូណ៌ បានសហការគ្នាចុះដឹកនាំឱ្យម្ចាស់បែដោយផ្ទាល់ រុះរើជញ្ជាំងនិងដំបូលបែរចំនួន ២៧ បែឱ្យអស់ឡើងវិញ ដែលពួកគេបានលួចធ្វើដំបូលនិងជញ្ជាំងឡើងវិញប៉ុន្មានខែថ្មីៗនេះ។

ដោយឡែកនៅថ្ងៃទី ២២ នេះ ជញ្ជាំងនិងដំបូលបែ ប្រមាណ ៧០ ភាគរយនឹងត្រូវរុះរើអស់ និងនៅសល់៣០ភាគយទៀតបន្តរុះរើឱ្យអស់ត្រឹមថ្ងៃស្អែក ឬថ្ងៃបន្ទាប់។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូក៏បានឲ្យដឹងដែរថា ឃុំឆ្នុកទ្រូមាន៣ ភូមិ និងមានប្រជា ពលរដ្ឋសរុបចំនួន ២១៦៩ គ្រួសារ ក្នុងនោះក៏មានជនជាតិរៀតណាមចំនួន ៧៨០ គ្រួសារផងដែរ។

ផ្ទះប្រជាពលរដ្ឋសរុប ចំនួន ១១៥២ ខ្នងផ្ទះ តែភាគច្រើនជាផ្ទះបណ្ដែតលើទឹក។ ជាមួយគ្នានោះបែរក៏មានចិញ្ចឹមត្រីជាង ១០០ បែរផងដែរ។ ក្នុងនោះបែរចិញ្ចឹមត្រីនៅក្នុងភូមិឆ្នុកទ្រូ សរុបមាន ចំនួន ៥៩ បែរដែលភាគច្រើនជារបស់ជនជាតិ​វៀតណាម។

លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ថា រយះពេល ៣ ទៅ៤ ខែនេះដោ យសារជំងឺកូវីដ១៩ ឆ្លងចូលសហ គមន៍ អាជ្ញាធរឃុំមិនសូវបានចុះពិនិត្យតាមដង ទន្លេនោះទេ ជាហេតុធ្វើឱ្យជនជាតិវៀតណាមបានលួចធ្វើដំបូលនិងជញ្ជាំងបែចំនួន ២៧ ឡើងវិញនៅក្នុងភូមិឆ្នុកទ្រូ។

ចំណែកប្រជាពលរដ្ឋខ្មែរបាននាំគ្នាចិញ្ចឹមត្រីនៅតាមស្រះលើគោកអស់ហើ យ។ ដូច្នេះពេលនេះក្រុមការងារចំរុះរបស់ស្រុកបានចុះមកដឹកនាំឲ្យម្ចា ស់បែររុះរើជញ្ជាំង និងដំបូលបែរចិ ញ្ចឹមត្រីអោយអស់ឡើងវិញ ដោយមិនអនុញ្ញាតឱ្យបែរចិញ្ចឹមត្រីមានជញ្ជាំងនិងដំបូលនោះឡើយ។

ព្រោះថាបើបែរចិញ្ចឹមត្រីមានជញ្ជាំង និងដំបូលពិត ជាមានមនុស្សស្នាក់ នៅច្រើន ហើយពិតជាមានបង្គន់បត់ជើងចូលក្នុងទឹទន្លេទៀត ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹកទន្លេ៕ អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៦ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៦ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៧ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម