Connect with us

ព័ត៌មានជាតិ

កម្ពុជាមានមហិច្ឆតាចង់ផលិតវ៉ាក់សាំងការពារសត្វដោយខ្លួនឯង

បានផុស

នៅ

ប្រទេសកម្ពុជាមានគម្រោងចង់ផលិតវ៉ាក់សាំងការពារសត្វដោយខ្លួនឯងក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិនដើម្បីជួយលើ កកម្ពស់ផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា« សំណើរបស់កម្ពុជាដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯងត្រូវបានភាគីចិនបានគាំទ្រហើយ ។ អ្នកជំនាញរបស់ចិននឹងចុះមកសិក្សាផ្ទាល់ក្រោយស្ថានភាពកូវីដ-១៩ បានល្អប្រសើរ »។

គម្រោងចង់បង្កើតវ៉ាក់សាំងការពារសត្វដោយខ្លួនឯងនេះដោយសារបច្ចុប្ននេះការចិញ្ចឹមសត្វគោ និងក្របីនៅកម្ពុជាប្រឈមនឹងជំងឺអ៊ុតក្តាម និងជំងឺសារទឹក។ប្រសិនបើកម្ពុជាមានវ៉ាក់សាំងដោយខ្លួនឯងនឹងជួយទប់ស្កាត់ការរាលឆ្លងជំងឺទាំងនេះតាមរយ:ការចាក់ថ្នាំការពារធ្វើឱ្យគោ ក្របីចៀសផុតពីជំងឺទាំងនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ  បានឲ្យដឹងថា នៅទសវត្សរ៍ចុងក្រោយនេះ ផលិតកម្មចិញ្ចឹមគោ ក្របីនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែបានជួបប្រទះជំងឺឆ្លងសំខាន់ពីរគឺជំងឺសារទឹក និងជំងឺអុតក្តាម ដែលបានបំផ្លាញទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ក្រសួងដាក់ចេញ វិធានការសំខាន់ៗដើម្បីទប់ស្កាត់ការរាលឆ្លងជំងឺតាមរយ:ការចាក់ថ្នាំការពារ ការព្យាបាលសត្វឈឺតាមលទ្ធភាព វិធានការចត្តាឡីស័ក និងវិធានការជីវសុវត្ថិភាព។

ដោយសារថវិកាមានកំណត់ នៅឆ្នាំ២០២០ អគ្គនាយដ្ឋាន សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានចុះធ្វើអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកបានត្រឹម ៣០% និងជំងឺអុតក្តាមបាន ២% ក្នុងចំនួនសត្វគោ ក្របីសរុបទូទាំងប្រទេសជាង ៣លានក្បាលប៉ុណ្ណោះ។

យោងទៅលើភាពចាំបាច់ និងជាពិសេសដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដាក់សំណើទៅរដ្ឋាភិបាលចិន  សុំថ្នាំការពារជំងឺសារទឹក និងជំងឺអុតក្តាម។ភាគីចិនបានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹកចំនួន ១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន ១០ម៉ឺនកម្រិតជាលើកទី២។ 

ថ្នាំការពារដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងបាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យគោ-ក្របី នៅតាមបណ្តាខេត្តដែលមានផ្ទុះជំងឺច្រើនជាងគេទាំង ១២ ខេត្ត ក្នុងនោះមានខេត្ត៖ ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និងពោធិសាត់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១៣ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១៦ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៤២ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម