Connect with us

ព័ត៌មានជាតិ

កម្ពុជា​-ស៊ុយ​អែត ​ប្តេជ្ញា​រួមគ្នា​លើកកម្ពស់​សិទ្ធិ​ការងារ​ និង​ផលប្រយោជន៍​កម្មករនិយោជិត​ឱ្យ​កាន់​តែ​ប្រសើរ​

បានផុស

នៅ

​កម្ពុជា​និង​ស៊ុយ​អ៊ែត បាន​ប្តេជ្ញា​រួមគ្នា​ក្នុងការ​លើកកម្ពស់​សិទ្ធិ​ការងារ​ និង​ផល​ផលប្រយោជន៍​កម្មករ​និយោជិតឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ តាមរយៈ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សកល ។​

ការប្តេជ្ញា​នេះ​បាន​ធ្វើឡើង​ថ្ងៃទី​២២ ខែ​មិថុនា​ ឆ្នាំ​២០២១​ នៅ​ទីស្តីការក្រសួង ក្នុង​ជំនួប​ការគួរសម​និង​ជម្រាបលា​រវាង​លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ជា​មួយ លោក Björn Häggmarkឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា​ ដែល​ត្រូវផុត​អាណត្តិ​ការទូត​នាពេល​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបាន​មានប្រសាសន៍ថា ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ទាំងឡាយ​ដែល​បានចែង​ក្នុង​គំនិត​ផ្តួចផ្តើម​កិច្ច​ព្រមព្រៀង​សកល​នេះ កម្ពុជា​បានធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​នៃ​ការធានាបាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ភាព​សុខដុម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។​

ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីពដើម្បី​ធានាបាន​នូវ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ ដែល​តំណាងឱ្យ​សម្លេង និង​ឆន្ទៈ​ពិតប្រាកដ​របស់​កម្មក​រ​និយោជិត និង​និយោជកក្នុងការ​ការពារ​នូវ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ពួកគេនិង​ជា​ដៃគូ​សន្ទនា​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចសន្ទនា​សង្គម​។​

ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមាជា​ក្របខ័ណ្ឌគតិយុត្តិ​រឹងមាំ​ក្នុងការ​ការពារ​ប្រកប​ដោយ​និរន្តរភាព​នូវ​ប្រាក់​ឈ្នួល​របស់កម្មករ​និយោជិត និង​ធានា​នូវ​ការប្រើប្រាស់​យន្តការ​ចរចា​រ​ត្រីភាគី​តាមបែប​ប្រជាធិបតេយ្យ​ក្នុងការ​កំណត់ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិតដោយ​ឈរលើ​លក្ខណៈវិនិច្ឆ័យ​បែប​វិទ្យាសាស្ត្រ ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា​។​

ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារទាំង​នៅ​ដំណាក់កាល​ផ្សះផ្សារ​នៃ​ក្រសួង​ការងារ​និង​ក្រៅ​ប្រព័ន្ធតុលាការដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សំដៅ​ធានាបាន​នូវ​យុ​ត្តិធម៌កា​រងារកាត់បន្ថយ​បាន​នូវ​បញ្ហា​ប្រឈម​រវាង​និយោជក និង​កម្មករនិយោជិតក៏ដូចជា​បង្កើន​ភាពជឿ​ជាក់ លើ​ប្រព័ន្ធ​ដោះ​ស្រាយ​វិវាទ​រវាង​ភាគី​ពាក់ព័ន្ធដែល​កាន់តែ​ធ្វើឱ្យ​វប្ប​ធម៌​នៃ​កិច្ចសន្ទនា​សង្គម​មាន​ភាពរឹងមាំ​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ក្រោយពី​បានផ្តល់​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​សាកល ជា​យន្តការ​ថ្នាក់ជាតិរាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​អន្តរក្រសួង​សម្រាប់​គាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ច​ព្រម​ព្រៀង​សាកល ដែលមាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ប្រធាន​,ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​អនុប្រធាន​, ក្រសួង​សង្គមកិច្ចអតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ក្រសួងផែនការ​ជា​សមាជិក​។​

លោករដ្ឋមន្ត្រីបាន​ស្នើសុំ​ប្រទេស​ស៊ុយ អ៊ែត ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ​របស់​កម្ពុ​ជាប​ន្ត​ទៀត​ជាពិសេស​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស និង​ការកសាង​សមត្ថភាពដើម្បី​ឲ្យ​កម្ពុជា​មានលទ្ធភាព​អភិវឌ្ឍ​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១៥ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១៨ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម៤៤ នាទី មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម