Connect with us

ព័ត៌មានជាតិ

មន្ត្រីធនធានទឹក និងឧតុនិយមប្រាប់ស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេ

បានផុស

នៅ

ស្ថានភាពអាកាសធាតុធ្លាក់ភ្លៀង និងកម្ពស់ទឹកទន្លេនៅកម្ពុជា មិនទាន់ជាការព្រួយបារម្ភធ្ងន់ធ្ងរ​នោះ​ទេ ខណៈដែលទឹកទន្លេបន្តស្រកចុះជារៀងរាល់ថ្ងៃ។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់​កម្ពុជា​ថ្មី នៅរសៀលថ្ងៃនេះថា (ថ្ងៃសុក្រ) ស្ថានភាពអាកាសធាតុនៅកម្ពុជា មានភាពប្រក្រតី​ជា​មធ្យម​ច្រើនឆ្នាំ ដែលលោកសំដៅទៅលើទឹកភ្លៀង​ដែលបាន​ធ្លាក់រ៉ាយប៉ាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះ បន្តថា ចំពោះស្ថានភាពទឹកទន្លេ ក៏មិនទាន់មានអ្វីគួឱ្យព្រួយបារម្ភនោះដែរ ដោយ​សារ​តែទឹក​នឹងបន្តស្រក​ចុះ​បន្ថែមទៀត ខណៈដែលកម្ពស់ទឹកនៅទាបនៅឡើយពោលគឺទើបតែ​ឃើញ​ងើបឡើង​បន្តិចដោយសារ​តែព្យុះ​នាពេលកន្លងទៅ ប៉ុន្តែឥឡូវនេះ គឺចាប់ផ្ដើម​ស្រកចុះវិញ​ហើយ ដូច្នេះមិនមានអ្វីជាបញ្ហាចោទនោះទេចំពោះស្ថានភាពទឹកទន្លេ។

លោក ចាន់ យុត្ថា ឱ្យដឹងទៀតថា នៅក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់រ៉ាយប៉ាយដោយសារតែ កម្ពុជា​ទទួល​រងនូវឥទ្ធិ​ពល​ខ្យល់មូសុងនៅក្នុងកម្រិតបង្គួរ។ លោកថា តំបន់មួយចំនួន អាចមាន​ការ​ប្រឈម នៅក្នុងរយៈពេលខ្លី ដូចជាខេត្តព្រះសីហនុកន្លងមក មានជំនន់នៅតំបន់ទំនាបមួយចំនួន ប៉ុន្តែដោយសារតែ ហេដ្ឋារចនាសម្ព័ន្ធដកទឹករបស់ខេត្តមានការរៀបចំបានច្រើន ដូច្នេះមិនមាន​ការជន់​លិច ដូចឆ្នាំកន្លងមកនោះទេ។

លោក ចាន់ យុត្ថា បានបញ្ជាក់ទៀតថា “ដោយសារឥឡូវនេះ វាមិនមានអ្វីជាជោគជាំធ្ងន់ធ្ងរនោះទេ ខណៈដែលពេលនេះ គឺនៅ​ដើមរដូវវស្សានៅឡើយ ហើយប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ វាជា​ស្ថាន​ភាព​មួយ​អំណោយផលដល់ដំណាំស្រូវនារដូវវស្សារបស់ប្រជាកសិករ ហើយចំពោះការព្រួយ​​បារម្ភ​មិន​មានអ្វីធ្ងន់ធ្ងរនោះទេ”។

បើតាមអ្នកនាំពាក្យរូបនេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ទាំងក្នុងប្រទេសថៃ និងឡាវ និងផ្នែកខ្លះនៃប្រទេសវៀតណាម មិនមានភ្លៀងធ្លាក់ច្រើននោះទេ ពោលគឺទឹកបន្តស្រកចុះ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មិថុនា បានប្រកាសថា ចាប់ពីថ្ងៃ២៣-២៩ មិថុនា កម្ពុជា នឹងរងឥទ្ធិពល​ពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ ធ្វើ​ឱ្យបណ្តាខេត្តមួយចំនួនធ្លាក់ភ្លៀងក្នុងកម្រិតតិចទៅមធ្យម៕ ដោយ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣៥ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤៧ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៩ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម