Connect with us

ព័ត៌មានជាតិ

​ប្រជុំសម្រេច​ថ្ងៃនេះ សាលា​រៀន​បន្ត​បិទ​ឬបើក​នឹង​ដឹង​ តំណាង​ផ្នែកអប់រំឯកជន និង​រដ្ឋមន្រ្តីក្រសួងអប់រំជួប​គ្នា​

បានផុស

នៅ

នៅរសៀល​ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ ឯកឧត្តម ហង់​ ជួនណា​រ៉ុ​ន និង​តំណាង​មកពី​​វិស័យ​ឯកជន​នឹង​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ តាម​ប្រព័ន្ធ​ Zoom​ ដើម្បីជជែកគ្នា​រក​ដំណោះស្រាយ​ក្នុង​ការ​​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ។

វិស័យ​ឯកជន​បានលើកពី​បញ្ហា​ប្រឈម បើ​សាលា​រៀនបន្ត​បិទ​ទ្វារ​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ ឈានទៅដល់​ការ​ដួល​រលំ​តែ​ម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​តំណាង​ពីវិ័ស័យអប់រំឯកជន បាន​​លើក​សំណើរ​៧​ចំណុច​​ រួមមាន​ទី​១. សំណើសុំ​បើក​សាលារៀន​ឡើងវិញ​ដោយ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ថ្នាក់ k-12 រៀន​ជា​លក្ខណៈ online plus ជាមួយ​ការ​គោរព​តាម​គោលការណ៍ ស្តង់ដា​វិធានការ​អនាម័យ​របស់​ក្រសួង អប់រំ​យុវជន​និង​កីឡា​​។​

ទី​២. សំណើ​សុំ​បិទ​ត្រឹម​ទីតាំង​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ឬ​ទីតាំង​ដែល​សង្ស័យ​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ចំពោះតែ​ថ្នាក់​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​ដែល​មាន​កើត​ជំងឺ​កូ​វីដ​១៩​ឬ​ដែល​សង្ស័យ​កើត​ជំងឺ​កូ​វីដ​១៩ ជាជាង​ការ​បិទ​សាលា​ទាំងមូល​តែម្ដង​។​

ទី​៣.​សំណើសុំ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន ​ជាពិសេស​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​នៅតាម​បណ្ដាល​ខេត្ត​នានា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​ការចាក់​វ៉ាក់សាំង​នោះ​អាចធ្វើ​បាន​នៅតាម​ទីតាំង​សាលា​ផ្ទាល់​តែម្ដង​។​

​ទី​៤. សំណើសុំ​ធនាគារជាតិ​នៃ​កម្ពុជា​បន្ថយ​អត្រា​ការប្រាក់​ពិសេស​ស្នើសុំ​បន្ថយ​អត្រា​ការប្រាក់​កាតព្វកិច្ច​ចំពោះ​ធនាគារឯកជន​ដើម្បី​ឲ្យ​ធនាគារឯកជន​មានលទ្ធភាព​បន្ថយ​អត្រា​ការប្រាក់​មកដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​និង​ស្នើសុំ​ពន្យារពេល​នៃ​ការ​សង​ត្រឡប់​វិញ​។​

ទី​៥. សំណើសុំ​ផ្អាក​ការបង់ថ្លៃ​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស និង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ដែល​ផ្ដល់​ដោយ​បស​ស​ជាធម្មតា​។

ទី​៦.​សំណើសុំ​បង្កើត​ល្បឿន​អ៊ីនធឺណិត​សម្រាប់​វិស័យ​អប់រំ​ដោយ​ស្នើសុំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បង្កើន​ល្បឿន អ៊ិន​ធើ​ណេ​ត​ឱ្យបាន​លឿន​សម្រាប់​វិស័យ​អប់រំ​ដើម្បី​ឆ្លើយតប​ឱ្យបាន​ល្អប្រសើរ​ចំពោះ​ការប្រើប្រាស់​ក្នុង​ការ​រៀន​តាម​អន​ឡាញ​របស់​សិស្ស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​និង​ទី​៧. សំណើសុំ​ព្យួរ​ការ​បង់ពន្ធ​កាត់​ទុក​លើ​ប្រាក់បៀវត្ស​បុគ្គលិក​អប់រំ​ផ្នែក​ឯក​ឯកជន​បើ​អាច​បន្ធូរបន្ថយ​ត្រឹម​រយៈពេល ៦​ខែ​។​

លទ្ធផល​ប្រជុំសម្រេចយ៉ាងណា កម្ពុជាថ្មីនឹង​ផ្សាយ​ជូន​បន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម