Connect with us

ព័ត៌មានជាតិ

អង់គ្លេស សន្យាបញ្ជូនក្រុមជំនាញ សិក្សាពីតម្រូវការរបស់កម្ពុជា លើវិស័យបរិស្ថាន និងធនធានធម្មជាតិ

បានផុស

នៅ

ការសន្យានេះ បានធ្វើឡើង នៅក្នុងជំនួបរវាងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស ជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួងបរិស្ថាន។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនោះ លោក Dominic Raab បានគូសបញ្ជាក់ពីកិច្ចសហ ប្រតិបត្តិការល្អ មិត្តភាព និងភាពជាដៃគូជាមួយកម្ពុជា និងបានអបអរសាទរចំពោះដំណើរការអភិវឌ្ឍ ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក។


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែង នៅក្រោយជំនួបនោះថា នៅក្នុងអំឡុងនៃកិច្ចពិភាក្សា លោក សាយ សំអាល់ និងលោក Dominic Raab បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនាមជាមិត្តភ័ក្តិ និងដៃគូ ដោយក្នុងនោះបានលើកឡើងពីប្រធានបទមួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំ COP26 ស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នា ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃឆ្លង ដែន និងការប្រើប្រាស់ថាមពលកកើតឡើងវិញជាដើម។ 

លោក សាយ សំអាល់ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ដូមីនិក រ៉ាអាប់ ។ លោក Dominic Raab រដ្ឋមន្ត្រីអង់គ្លេស បានសង្កត់ធ្ងន់ពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលរហូតមកទល់ពេលនេះមានរយៈពេល ៣០ ឆ្នាំហើយ ដែលចក្រភពអង់គ្លេសបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅកម្ពុជា។  

លោករដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសបានថ្លែងទៀតថា ការអញ្ជើញមកប្រទេសកម្ពុជានៅពេលនេះ ក្នុងនាមជាមិត្តភ័ក្តិ និងជាដៃគូ និងដើម្បីស្វែងយល់ពីតម្រូវការរបស់ប្រទេសកម្ពុជា និងជួយប្រទេសកម្ពុជាដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែម ក្នុងនោះ លោក Dominic Raab ក៏បានសាកសួរ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានថា តើអង់គ្លេសអាចជួយអ្វីបានក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ 

ជាការឆ្លើយតបលោក សាយ សំអាល់ បានលើកឡើងពីកិច្ចការ ដែលក្រសួង បរិស្ថានសម្រេចបានក្នុងកិច្ចការពារបរិស្ថាន និងការអភិ រក្សធនធានធម្មជាតិ។ លោកសាយ សំអាល់ បន្តថា អ្វីដែលចក្រភពអង់គ្លេសអាចជួយកម្ពុជាបានក្នុងវិស័យបរិស្ថាន គឺការបណ្តុះ បណ្តាលធនធានមនុស្សក្នុងកិច្ចការបរិស្ថាន និងធនធានធម្មជាតិ បង្កើនភាពជាដៃគូផ្នែកពាណិជ្ជកម្ម និងទិញផលិតផលពីប្រទេសកម្ពុជា។ 


បើតាមលោក សាយ សំអាល់ នៅក្នុងវិស័យបរិស្ថាន អង់គ្លេសអាចទិញឥណទានកាបូន ហើយថវិកានោះនឹងត្រូវប្រើប្រាស់ ដើម្បីបម្រើឱ្យ ការអភិរក្សព្រៃឈើ និងសត្វព្រៃនិងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានតាមរយៈការផ្តល់ជម្រើសថ្មី មុខរបរ និងចំណូលសម្រាប់ ប្រជាពលរដ្ឋ។


ដើម្បីជួយក្រសួងបរិស្ថានលើកិច្ចការងារបរិស្ថាន និងធនធានធម្មជាតិ លោករដ្ឋមន្ត្រីការបរទេស នៃចក្រភពអង់គ្លេសសន្យាថា នឹងបញ្ជូនក្រុមបេសកកម្មជំនាញមកកម្ពុជា ដើម្បីសិក្សាពីតម្រូវការរបស់កម្ពុជា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ហើយលោក សាយ សំអាល់ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម