Connect with us

ព័ត៌មានជាតិ

រថយន្ត​ដឹក​ដី​បុកចូលផ្ទះពលរដ្ឋរងរបួសក្មេងប្រុស-ស្រីពីរនាក់ ​

បានផុស

នៅ

បុរស​ជា​អ្នកបើកបរ​រថយន្តដឹកដីម្នាក់​ស្រវឹងស្រាបាត់​ការគ្រប់គ្រង​បើករថយន្ត​រ៉េ​ចង្កូត​បុក​ចូល​ផ្ទះ​អ្នក​ស្រុក​បណ្តាល​ឲ្យ​រង​របួសក្មេងប្រុស-ស្រី ​ចំនួន​២​នាក់​ធ្ងន់ធ្ងរ។​

ប្រភព​នៅ​ទីតាំង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ​២០២១ ​នៅចំណុច​ភូមិ​ថ្មី​ ឃុំ​តា​គ្រាម​ ស្រុក​បាណន់​ ខេត្ត​បាត់ដំបង​។​

ប្រភព​ដដែល​ថា​​ មុនពេល​កើតហេតុ​គេបានឃើញ​រថយន្ត​ដឹក​ដី​១​គ្រឿង​បើកបរ​យ៉ាង​លឿន​ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​សភាព​រេច​ង្កូត​ចុះឡើង ទំនង​អ្នកបើកបរ​ស្រវឹងស្រា​ខ្លាំង ​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​ក៏បាន​រេ​ចង្កូតបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ១​ខ្នង​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ​ផ្ទះ​រងគ្រោះ​១​ខ្នង​ក្នុងករណី​ខាងលើ​មានម្ចាស់ឈ្មោះ​ រឿង ជំ​រឺ​​ បណ្តាល​ឲ្យក្មេងប្រុស-ស្រី​ចំនួន​២​នាក់​ជា​កូន​របស់​ម្ចាស់ផ្ទះ​រងរបួស​ធ្ងន់​ ដែល​ម្នាក់​ជា​ក្មេងស្រី​អាយុ​១០​ឆ្នាំ​របួស​ជើង ​និង​ម្នាក់ទៀត​ជា​ក្មេងប្រុសអាយុ​៥​ឆ្នាំ​របួសធ្ងន់​ធ្លាយ​ពោះវៀន​ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

ចំណែកឯ​ជនបង្ក​ឈ្មោះ​ ឃណ​ គឹមឈឿន​ អាយុ​២៤​ឆ្នាំ​ ត្រូវ​បានអ្នកស្រុក​ឃាត់ខ្លួន​ មាន​ទីលំនៅ​ក្នុង​ខេត្តព្រៃវែង មក​ស្នាក់នៅ​ដឹក​ដី​ឲ្យ​ក្រុមហ៊ុន​នៅ​សំណង់​ធារាសាស្ត្រ​អាងទឹក​កំពីងពួយ​បើកបរ​រថយន្ត​ដឹក​ដី​ពណ៌​សមាន​ស្លាក​លេខ ភ្នំពេញ​.៣D-១២៦៦​។​

ក្រោយ​កើតហេតុ​ភ្លាមៗ​នោះ ​មន្ត្រី​នគរ​បាល​ចរាចរណ៍​ស្រុក​ សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្ត​​កសាង​បែបបទ​បញ្ជូន​ទាំង​ជនបង្ក ទាំង​វត្ថុតាង​រថយន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងកា​រនគរបាល​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម