Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះតាមចាប់ និងបញ្ជូនឃាតក៣នាក់ដែលកាប់សម្លាប់បុរសម្នាក់ទៅសាលាដំបូង

បានផុស

នៅ

ខេត្តតាកែវ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល​ខេត្តតាកែវ បានបញ្ជូនខ្លួនឃាតក៣នាក់ដែល​ប្រើកាំបិតផ្គាក់កាប់សម្លាប់បុរសម្នាក់ ទៅសាលា​ដំបូងខេត្តតាកែវ ដេីម្បីចាត់ការតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យទាំង៣នាក់មាន ទី១ឈ្មោះ ម៉ម សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ​ភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ម៉ម សីហា ភេទប្រុស អាយុ១៩ឆ្នំា មានទីលំនៅភូមិឃុំជាមួយគ្នា និងទី៣ឈ្មោះ ឌឹម ប្រុស ហៅរាជ អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២២ និង១០នាទី មានករណី​មនុស្សឃាតគិតទុកជាមុនមួយកើតឡើង នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា០៣នាក់ ដូចមានឈ្មោះខាងលើ បានធ្វើ​សកម្មភាព​ប្រដាប់ដោយកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ មាំង ខេមរៈ ភេទប្រុស អាយុ២៧ឆ្នាំ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យទាំង៣ បានរត់គេច​ខ្លួនបាត់ក្រោយពេលកើតហេតុ។

ក្រោយទទួលបានព័ត៌មាន ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី​សំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញស្នងការដ្ឋាននគរបាល​ខេត្តតាកែវ រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំង​ជំនាញ​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន​ជនល្មើស​ដោយប្រើប្រាស់គ្រប់វិធានការជំនាញ រហូតឈានដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ទើបបង្ក្រាបជនសង្ស័យទាំង០៣នាក់ខាងលើបាន។

សូមបញ្ជាក់ថា ក្រោយកើតហេតុ ជនសង្ស័យទាំង០៣នាក់ខាងលើបានជិះម៉ូតូរត់គេចទៅផ្ទះ​បងប្អូន​នៅម្តុំអូរត្រែង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លុះព្រឹកឡើងបានជិះរត់រថយន្តឈ្នូលទៅ​ខេត្តបាត់ដំបង ខណៈពេលកម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវតាមដានរហូតដល់ស្រុករុក្ខគិរី ខេត្តបាត់ដំបង តែក្រុមជនសង្ស័យបានមិនបានស្នាក់នៅទេ គឺនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ពួកគេបានត្រលប់មករាជធានីភ្នំពេញវិញ។ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមដានយ៉ាងហ្មត់ចត់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ០១នាក់មានឈ្មោះ ឌឹម ប្រុស នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី  និងបន្តស្រាវជ្រាវរហូតដល់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង២០នាទី ទើបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ​០២នាក់បន្ថែមទៀតមានឈ្មោះ ម៉ម សម្បត្តិ និងឈ្មោះ ម៉ម សីហា នៅចំណុចភូមិភ្នំតូច ឃុំកុមារាជា ស្រុកបាទី ព្រមទាំងដកហូតបានកាំបិតផ្គាក់ដងវែង០១ដើម អាវុធកាប់ទៅលើ​ជនរងគ្រោះ និងបន្តនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការសាកសួរបន្ត។

ក្រោយធ្វើការ​សាក​សួរ ជនសង្ស័យបានសារភាពថា ពួកគេទាំង០៣ពិតជាបានកាប់ទៅលើជនរងគ្រោះ​បណ្តាល​ឱ្យស្លាប់ពិតប្រាកដមែន ដោយសារជម្លោះពេលលេងបាល់ទះ៕

អត្ថបទ៖ ឃិត សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម