Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​អប់រំ ​៖​ ក្រសួង​នៅតែ​រក្សា​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដដែល

បានផុស

នៅ

​ភ្នំពេញ​ ៖ លោក រស់ សុ​វាចា អ្នកនាំពាក្យ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន អះអាង​ថា ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅតែ​រក្សា​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​ដដែល រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ជួប​ផ្នែក​ឯកជន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​រសៀល​ថ្ងៃ ២៣ មិថុនា ២០២១ ។

​ជំនួប​នេះ ប្រព្រឹត្តិ​ទៅ​បន្ទាប់ពី​ផ្នែក​ឯកជន​បាន​ដាក់​លិខិត​ចុះ​ថ្ងៃ ១៦ មិថុនា ២០២១ ស្នើសុំ​ជួប​ក្រសួង​អប់រំ យុវជន និង​កីឡា​ដើម្បី​ពិភាក្សា​ករណី​ស្នើសុំ​បើក​សាលា​ឡើងវិញ រួមទាំង​ករណី​ពាក់ព័ន្ធ។

លោក រស់ សុ​វាចា បាន​បន្ត​ថា «​ទន្ទឹម​នឹង​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀបចំ​បញ្ជូន​សំណើ​ទាំងស្រុង​របស់​ផ្នែក​ឯកជន និង​សេចក្តី​ព្រាង​នៃ​សេចក្តី​ណែនាំ​ស្តី​ពី​ការ​បង្រៀន និង​រៀន​តាមបែប​ចម្រុះ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន ឆ្នាំ​សិក្សា ២០២០ – ២០២១ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា គោរព​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ​ប្រចាំការ នៃ​គណ​:​កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពិនិត្យ​និង​សម្រេច​»​។

លោក រស់ សុ​វាចា បាន​បន្ថែម​ថា ចំពោះមុខ​នេះ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​បន្ត​ការបង្រៀន និង​រៀន​ពី​ចម្ងាយ និង​តាម​អន​ឡាញ ស្រប​នឹង​គន្លង​ជីវិត​ថ្មី​នៃ​វិស័យ​អប់រំ​។

លោក រស់ សុ​វាចា បាន​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង កីឡា​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​ពី​សំណាក់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ជាពិសេស​មាតាបិតា សិស្ស​-​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​គុណភាព​អប់រំ​សម្រាប់​អ្នកសិក្សា មុន​និង​ក្នុង​បរិបទ​កូ​វីដ​-១៩​។​

វិស័យ​ឯកជន​បានស្នើ​ចំនួន​៧​ចំណុច​ដល់​ក្រសួង​អប់រំ​យុវជន​ដើម្បី​ជួយ​ដោះស្រាយ​ក្នុងនោះ រួមមាន​ទី​១. សំណើសុំ​បើក​សាលារៀន​ឡើងវិញ​ដោយ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​និង​ថ្នាក់ k-12 រៀន​ជា​លក្ខណៈ online plus ដូចគ្នា​ដែល​មាន​ការទទួលខុសត្រូវ​របស់​សាលា​នីមួយៗ​ជាមួយនឹង​គោរព​តាម​គោលការណ៍ ស្តង់ដា​វិធានការ​អនាម័យ​របស់​ក្រសួង អប់រំ​យុវជន​និង​កីឡា​និង​ស្នើ​កំណត់​ថ្ងៃ​ប្រឡង​បាក់​ឌុប។

ទី​២. សំណើ​សុំ​បិទ​ត្រឹម​ទីតាំង​ដែល​កើតមាន​ជំងឺ​កូ​វីដ​១៩ ឬ​ទីតាំង​ដែល​សង្ស័យ​ដែល​កើតមាន​ជំងឺ​កូវីដ​១៩ ចំពោះតែ​ថ្នាក់​ឬ​ទីតាំង​ជាក់លាក់​ណាមួយ​ដែល​មាន​កើត​ជំងឺ​កូ​វីដ​១៩​ឬ​ដែល​សង្ស័យ​កើត​ជំងឺ​កូ​វីដ​១៩ ជាជាង​ការ​បិទ​សាលា​ទាំងមូល​តែម្ដង​។

ទី​៣.​សំណើសុំ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​ជាពិសេស​ចំពោះ​សិស្ស​និស្សិត​និង​បុគ្គលិក​អប់រំ​ផ្នែក​ឯកជន​នៅតាម​បណ្ដាល​ខេត្ត​នានា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ដែល​ការ​ចាក់​វ៉ាក់សាំង​នោះ​អាចធ្វើ​បាន​នៅតាម​ទីតាំង​សាលា​ផ្ទាល់​តែម្ដង​។​

ទី​៤. សំណើសុំ​ធនាគារជាតិ​នៃ​កម្ពុជា​បន្ថយ​អត្រា​ការប្រាក់​ពិសេស​ស្នើសុំ​បន្ថយ​អត្រា​ការប្រាក់​កាតព្វកិច្ច​ចំពោះ​ធនាគារឯកជន​ដើម្បី​ឲ្យ​ធនាគារឯកជន​មានលទ្ធភាព​បន្ថយ​អត្រា​ការប្រាក់​មកដល់​គ្រឹះស្ថាន​អប់រំ​ឯកជន​និង​ស្នើសុំ​ពន្យារពេល​នៃ​ការសង​ត្រឡប់​វិញ​។​

ទី​៥. សំណើសុំ​ផ្អាក​ការបង់ថ្លៃ​សេវា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប​.​ស​.​ស និង​អាច​ទទួលបាន​អត្ថប្រយោជន៍​ដែល​ផ្ដល់​ដោយ​បស​ស​ជាធម្មតា​។​

ទី​៦.​សំណើសុំ​បង្កើត​ល្បឿន​អ៊ីនធឺណិត​សម្រាប់​វិស័យ​អប់រំ​ដោយ​ស្នើសុំ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បង្កើន​ល្បឿន អ៊ិន​ធើ​ណេ​ត​ឱ្យបាន​លឿន​សម្រាប់​វិស័យ​អប់រំ​ដើម្បី​ឆ្លើយតប​ឱ្យបាន​ល្អប្រសើរ​ចំពោះ​ការប្រើប្រាស់​ក្នុង​ការរៀន​តាម​អន​ឡាញ​របស់​សិស្ស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩​និង​ទី​៧. សំណើសុំ​ព្យួរ​ការបង់ពន្ធ​កាត់​ទុក​លើ​ប្រាក់បៀវត្ស​បុគ្គលិក​អប់រំ​ផ្នែក​ឯក​ឯកជន​បើ​អាច​បន្ធូរបន្ថយ​ត្រឹម​រយៈពេល ៦​ខែ​៕

ដោយ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៧ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម