Connect with us

ព័ត៌មានជាតិ

ស្តាប់​ប្រធាន​គណៈកម្មការ​ផ្សារ​ធំៗ​របស់​រដ្ឋ រៀបរាប់​ពី​សកម្មភាព​អ្នក​លក់ដូរ​និង​ភ្ញៀវ​ចេញចូល ក្រោយពី​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ ជាង​១​សប្តាហ៍​មកនេះ

បានផុស

នៅ

ភ្នំពេញ ៖ ប្រធាន​គណៈកម្មការ​ផ្សារ​ធំៗ​របស់​រដ្ឋ​ជាច្រើន​ផ្សារ បាន​បញ្ជាក់ថា ផ្សារ​រដ្ឋ​ជាច្រើន បាន​ឈានទៅរក​ភាពប្រក្រតី​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ជាមួយនិង​ការអនុវត្ត​វិធាន​របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ម៉ត់ចត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ក្រោយពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​ឲ្យ​ដំណើរការ​ផ្សារ​ឡើងវិញ ជាង​១​សប្តាហ៍​មកនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​គណៈកម្មការ​ផ្សារ​ទួល​ទំពូង លោក​ចំរើន សុខ​លីម បាន​មានប្រសាសន៍​អោយដឹង​នៅ​រសៀល​ថ្ងៃទី​២៣​មិថុនា​នេះ​ថា ផ្សារ​ទួល​ទំពូង នៅពេលនេះ​ការ​បើ​ក​លក់ដូរ បាន​ប្រមាណ​ពី​៨៥​ទៅ​៩០% និង​អតិថិជន ចូល​ទិញដូរ​ប្រហែល​៦០ ទៅ​៧៩%​ប៉ុណ្ណោះ។

គណៈកម្មការ​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ​តាម​តូប និង​អតិថិជន​ចូល​ផ្សារ មាន​ដាក់​ម៉ាស៊ីន​វាស់​កំដៅ និង​ម៉ាស៊ីន បាញ់​អាល់កុល និង​ការចែក​ម៉ាស់​ជាប្រចាំ ហើយ​អាជីវករ​ក៏ដូចជា​អតិថិជន ចេញចូល​ផ្សារ​ចូលរួម​គោរព​តាម​វិធានការ​សុខាភិបាល​ប្រមាណ​មួយ​រយ​ភាគរយ​។

ប្រធាន​ផ្សារ​បន្លែ​ច្បារអំពៅ លោក​សាន់​ ប៊ុណ្ណា និង​លោក គួច ចំណាន ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ​ផ្សារ​ច្បារអំពៅ បាន​បញ្ជាក់​ថា ទាំង​ផ្សារ​បន្លែ និង​ផ្សារ​ធម្មតា មាន​អាជីវករ​មក​លក់​៨០​ភាគរយ ហើយ នៅ​២០​ភាគរយ ជា​អ្នកលក់​មកពី​តាម​ខេត្ត លក់​នៅ​ក្រៅ​ផ្សារ។

លោក​សង្ឃឹមថា នឹង​បាន​១០០%​នៅ​ពេល​ដែល​អាជ្ញាធរ ហាម​មិន​ឲ្យ​លក់​នៅ​តាម​ផ្លូវ​សាធារណៈ​និង ផ្លូវ​ព្រែក​បារាំង ម្តុំ​វត្ត​ច្បារអំពៅ អាច​លក់​ចូល​លក់​ក្នុង​ផ្សារ​បាន​១០០%។ ក្នុង​ផ្សារ​ច្បារអំពៅ​នេះ មាន​ភាព​ទូលាយ​ជាង​មុន​ដោយសារ​គណៈកម្មការ​ផ្សារ អាជ្ញាធរ​ខណ្ឌ និង​សាលា​រាជធានី សហការ​គ្នា​ធ្វើ​អោយមាន​សណ្ដាប់ធ្នាប់​ល្អ និង​អ្នកលក់ដូរ​មិន​មានការ​ចង្អៀត អាច​លក់ដូរ​បាន​ដោយ​ស្រួល និង​អាច​ជិះ ម៉ូតូ​ចូល​បាន។ ចំណែក​ការ​ចូលមក​លក់ដូរ​របស់​អាជីវករ​វិញ គឺ​យើង​បាន​រៀប​ចំ​ឲ្យ​របៀបរៀបរយ​អោយ​ពួកគាត់​លក់ ដូរ​តាមរបៀប​គម្លាត​សុខាភិបាល​ផង​ដែរ។

លោក ឯក និមល ប្រធាន​គណៈកម្មការ​ផ្សា​របឹង​កេងកង បានបញ្ជាក់​ផង​ដែរ ផ្សា​របឹង​កេងកង ដល់​ថ្ងៃនេះ​អាជីវករ​ចូល​លក់ដូរ ប្រមាណ​៧៥%​គ្រប់​មុខរបរ​ទាំងអស់ ដោយ​អតិថិជន​ចូល​ផ្សារ​មាន​ប្រហែល​៣០០​ទៅ​៤០០​នាក់ ដោយ​បើក​ច្រក​ចំនួន​៨​ច្រក ទ្វារ ដោយសារ​យើង​រឹត​បន្តឹង ក្នុង​ការ​ចេញចូល នឹង​អនុវត្ត​វិធានការ​សុខាភិបាល នៅ​តាម​មាត់ច្រក មាន​ម៉ាស៊ីន វាស់​កដៅ និង​ម៉ាស៊ីន​បាញ់​អាកុល​ស្វ័យប្រវត្តិ។ ដាក់​កម្លាំង​អោយ​អ្នក​ចូល​ផ្សារ​ត្រូវ ស្គេ​ន ជាប្រចាំ។ សម្រាប់​សន្តិសុខ​នៅ​ខាងក្នុង​ផ្សារ​ស្រែក តាម​មីក្រូ អោយ​អ្នក​លក់​ដូរ និង​អ្នក​ទិញ ត្រូវ​រក្សា​គម្លាត​ជាប្រចាំ និង​មាន​មីក្រូ​៦​គ្រឿង​ទៀត​ចាក់​ជាប្រចាំ ទាំង​ព្រឹក​ទាំង​ល្ងាច នូវ​វិធានការ របស់​សម្តេច បី​កុំបី​ការពារ និង​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទ្វារ​ចេញចូល​ទាំង​៨​ដែល​យើង​បាន​បើក គឺ​រៀងរាល់​ពីរ​ម៉ោង​ម្តង ហើយ​ពេល​ល្ងាច​ដែល​អាជីវករ​ចាកចេញ គឺ​ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​រាល់ថ្ងៃ​។

លោកស្រី​ប៉ុន ដា​នី ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ធំ​ថ្មី បាន​លើក​ឡើង​ថា សម្រាប់​ផ្សារ​ថ្មី ថ្ងៃនេះ​អាជីវករ​បាន​បើក​តូប​លក់​៤៥% យើ​ង​បាញ់​អាល់កុល​ដល់​ប្រជាពលរដ្ឋ​ដែល​ផ្សារ​២៥​លីត្រ បើ​ក​ច្រក​ចេញ​ចូល ស្គេ​ន QR Code ១២ ច្រក​ប្រើ​ប្រាស់​ម៉ាស៊ីន​វាស់​កំដៅ ចំនួន២៤។ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ ១០០% ហើយ​អ្នក​ចូល​ផ្សារ ពាក់​ម៉ាស់​១០០% យើ​ង​បានដាក់​ម៉ាស់​សម្រាប់​ចែកជូន មិន​មាន​អ្នក​មក​សុំ មួយ​នាក់​ទេ ​ទោះបី​ដាក់​ទុក​ឲ្យ​ប្រើ​នៅ​តាម​ច្រកចូល​ផ្សារ​ក៏ដោយ អតិថិជន​មានការ​កើន​ឡើ​ង ពីមុន​មាន​មួយ​ពាន់​ជាង ឥឡូវ​២​ពាន់​នាក់​ជាង បងប្អូន​មានការ​សប្បាយចិត្ត ដែល​បើក​ផ្សារ​អោយ​គាត់​លក់ដូរ​ឡើង​វិញ ពេល​ដែល​ពួកគាត់​បាន​លក់​ទៅ​មានការ​សម្រួល​ដល់​ការ​ដោះស្រាយ​ជីវភាព ទោះបី​យ៉ាង​ក៏​នៅមាន​ការ​ព្រួយ​បារម្ភ ពី​ជំងឺ​កូ​វីដ​-១៩ នូវ​ឡើយ ក្នុង​នោះ​គាត់​មានការ​សម្អាត ដៃ​ជាប់​ជាមួយ​អាល់កុល និង​ទឹក​ដែល​ដាក់​ឲ្យ​លាង​នៅ​តាម​ច្រក​នីមួយៗ​។ មិនតែប៉ុណ្ណោះ​ពួកគាត់​បាន​ដួស​ទឹក​នោះ​យក​ទុក​លាង​ដៃដល់​តូប​របស់​គាត់​ទៀតផង​។

លោក ហ៊​ត វ៉ាន់​ធី ប្រធាន​ផ្សារ​អូរឫស្សី បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្សារ​អូរ​ឫស្សី មានការ​បើកល​ក់បាន​ចំនួន​២៥៧១ តូប ស្មើនឹង ៦៥ អគារ និង​មាន​ភ្ញៀវ​ចេញចូល​ធម្មតា ជិត​មួយ​ពាន់​នាក់ ស្ថានភាព​លក់ដូរ​ធម្ម​តា ផ្សារ​ទាំងអស់​មាន​៦២១១​តូប មក​លក់​បាន​២៥៧១ តូប ស្មើ​៤០%។

គួរ​បញ្ជាក់​ថា បើ​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​បាន​ចេញ​កាលពី​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​កន្លង​មក បាន​បញ្ជាក់​ថា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​-​ការលក់ដូរ​ជា​ប្រក្រតី​ឡើងវិញ ក្នុង​ក្របខ័ណ្ឌ​ផ្សារ​រដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២១​តទៅ​។ គ្រប់​អាជីវកម្ម​-​ការលក់ដូរ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស​, កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​, ការ​ធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ​, ការ​វាស់​កម្ដៅ​, ការ​ស្កេ​ន QR Code និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៥១ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៥៤ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម