Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​រក​ឃើញ​អ្នក​វិ​ជ្ជមាន​កូ​វីដ​១៩ ចំនួន ២៩ នាក់ ថ្មី​ថែមទៀត​នៅ​ថ្ងៃទី​២៣

បានផុស

នៅ

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ២០២១ នេះ បាន​ចេញ​សេចក្តី​ជូន​ដំ​ណឹង​ស្ដីពី​ការ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី​ទៀត​ចំនួន ២៩ នាក់ លើ​កសិករ​អាជីវករ​អ្នកលក់​ឲ្យ​សុទ្ធ​ជា​ម៉ូតូ​មន្ត្រីរាជការ​សិស្ស​ពលករ​មកពី​ថៃ​និង​កម្មករ​កម្មការិនី ធ្វើការ​នៅក្នុង​រោងចក្រ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់។

អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំង​២៩​នាក់​ខាងលើនេះ​គឺ រស់នៅក្នុង​ក្រុង​កំពង់ឆ្នាំង​ចំនួន ៨ នាក់ , នៅ​ស្រុក​រលាប្អៀរ ៥ នាក់ នៅ​ស្រុក​បរិបូណ៌​ចំនួន ៤ នាក់ ,​នៅ​ស្រុក​សាមគ្គី​មាន ជ័យ ចំនួន ៦ នាក់​, នៅក្នុង​ស្រុក​កំ ពង់​ត្រឡាច​ចំនួន ៥​នាក់ និង​នៅ ក្នុងស្រុក​ទឹកផុស ចំនួន ៥ នាក់ ។​

​នៅក្នុង​សេចក្តី​ជូនដំណឹង​នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​គិត​មកដល់​ថ្ងៃទី​២១ ខែមិថុនា​ឆ្នាំ ២០២១ នេះ​ខេត្តកំពង់ឆ្នាំង​មាន​អ្នក​វិជ្ជមាន​សរុប​ចំនួន ៤៨៦ នាក់ , ជាសះស្បើយ​ថ្មី​គ្មាន , អ្នកជា​សះស្បើយ​ស រុ​ប ៣៤៥ នាក់ , អ្នកស្លាប់​ថ្មី​គ្មាន , អ្នកស្លាប់​សរុប​ចំនួន ៦​នាក់ , និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ១៣៥ នាក់៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម