Connect with us

ព័ត៌មានជាតិ

អរគុណ​ចំពោះ​ទឹកចិត្ត​ចែករំលែក​របស់​អង្គការ​មូលនិធិ​គ្រួសារ​កុមារ​ដែល​ផ្ដល់​អង្ករ​សម្រាប់​សុខុមាលភាព​កុមារ​

បានផុស

នៅ

​ភ្នំពេញ ៖ លោក​តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​មូលនិធិ​គ្រួសារ​សម្រាប់​កុមារ នា​ល្ងាច​ថ្ងៃទី​២៣ មិថុនា ឆ្នាំ​២០២១ ​ដើម្បី​ជួយ​ផ្គត់ផ្គង់​សុខមាលភាព​កុមារ​ដែល​កំពុង​ទទួល​ផង​ប៉ះពាល់​ដោយសារ​ជំងឺ​កាច​សាហាវ​កូ​វីដ​១៩​ដ៏កាច​សាហាវ​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​តូច ចាន់នី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស បាន​ថ្លែង​ថា អំណោយ​ដ៏​ថ្លៃថ្លា​ជា​អង្ករ​ចំនួន ៣​តោន របស់អង្គការ​មូលនិធិ​គ្រួសារ​សម្រាប់​កុមារ ជូន​ដល់​នាយកដ្ឋាន​សុខុមាលភាព​កុមារ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តាមរយៈ​អង្គការ សមត្ថភាព​ខ្ញុំ​នា​ឱ​កាស​នេះ​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​ដែល​កំពុង​រាតត្បាត​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​តូច ចាន់នី​ បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​គ្រប់​ថ្នាក់​មូលដ្ឋាន បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​មន្ត្រី​សមាជិក​សមាជិកា​បក្ស​ទាំងអស់​បន្ត​អនុវត្តតាម​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​ពុក ឲ្យ​បាន​ជាប់ ជាប្រចាំ នៅពេល​ចេញ​ក្រៅ​ផ្ទះ ព្រោះ​មេរោគ​កូ​វីដ​១៩ គ្មាន រូបរាង គ្មាន​ក្លិន គ្មាន​ស្រមោល​ឡើយ​។​

លោក​ក៏​បាន​សំណូមពរ​ឲ្យ​អ្នកគ្រប់គ្រង​ក៏​ដូច​បុគ្គលិក​ថែ​កុមារ​ទាំងអស់គ្នា​ទោះ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង ​ឬ ​បន្ទាប់ពី​បាន​ទទួល​វ៉ាក់សាំង​រួចហើយ ក្តី​ក៏​តែ​ត្រូវ​បង្កើន​ការយកចិត្ត​ទុក្ខ​ដាក់​បន្ថែម​ទៀត ក្នុងការ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ក្រសួងសុខាភិបាល និង វិធានការណ៍​ដ៏​មុត​ស្រួច ៣​ការពារ ៣​កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​ដែល​ជំងឺ​ដ៏​កាច​ស​សហាវ​នេះ​បាន​ឆក់​យក​អាយុជីវិត​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​ជាង​៤០០​នាក់​និង​ឆ្លង​ជាង​៤០០០០​នាក់​ហើយ​មកដល់​ត្រឹម​ថ្ងៃនេះ​៕

ដោយ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម