Connect with us

ព័ត៌មានជាតិ

ផ្ទុះ​រោងចក្រ​មួយ​កន្លែង និង​ក្លិប​កម្សាន្ត​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ​រកឃើញ​អ្នក​ពាក់ព័ន្ធ​ជាង ២០០ នាក់

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បានរកឃើញ​អ្នកប៉ះពាល់ដោយផ្ទាល់​ និងប្រយោលសរុបជាង២០០នាក់ ជាមួយអ្នកវិជ្ជមានកូវីដ ១៩ នៅក្នុងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ​។

លោកវេជ្ជបណ្ឌិត​ កែវ​ វណ្ណៈ​ ប្រធាន​មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ​ បានឲ្យដឹងថា​ បន្ទាប់ពីមន្ត្រីនគរបាលម្នាក់មានវិជ្ជមានកូវីដ១៩​ រដ្ឋបាលខេត្តត្បូងឃ្មុំបាន​ចេញសេចក្ដីប្រកាសព័ត៌មាន ផ្អាកជាបណ្ដោះអាសន្នទីតាំងក្លិបកម្សាន្ត​​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិជីមាន់​ ឃុំក្រែក​​ដែលជាប់​ពាក់ព័ន្ធ បន្ទាប់ពី​បានរកឃេីញអ្នកវិជ្ជមាន៤២នាក់​ និងរោងចក្រ​មួយ​កន្លែង​ទៀត ស្ថិតភូមិពោធិស្រុក​ ឃុំកោងកាង​ រក​ឃេីញអ្នកវិជ្ជមាន២០នាក់បន្ថែមទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​​ឲ្យដ​ឹងថា ខណៈដែល​ក្រុមការងារកំពុង​ខិតខំស្វែងរកអ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោល​ ជាមួយអ្នកជំងឺកូវីដ​ ដេីម្បីកាច់ផ្តាច់ខ្សែចម្លងមួយនេះ អាជ្ញាធរ​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋដែលជាប់ពាក់ពន្ធ័​ និងធ្លាប់ប្រាស្រ័យទាក់ទងជាមួយ​មន្ត្រី​នគរបាល​មានផ្ទុកកូវីដ១៩​ ត្រូវសហការជាមួយ​ក្រុមគ្រូពេទ្យ​ ក្នុងទប់ស្កាត់ការឆ្លងរីករាលដាល និងត្រូវចូលរួម​ធ្វើចត្តាឡីស័ក​តាមដានសុខភាពជាប្រចាំ​ និងត្រូវរាយការណ៍មកសមត្ថកិច្ច​ ករណី​មាន​ការ​សង្ស័យ​៕​

អត្ថបទ​៖ហុង​ ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម