Connect with us

ព័ត៌មានជាតិ

ថៃគ្រោង​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ​ដល់​អាជីវករ​ខ្មែរ​លក់ដូរ​ក្នុង​ផ្សារ​ទឹកដី​ថៃ ​និង​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​​

បានផុស

នៅ

​​អាជ្ញាធរ​និង​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាល​សាលាខេត្ត​ច័ន្ទ​បុរី​ នៃ​ប្រទេស​ថៃ​ គ្រោង​និង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩​ដល់​អាជីវ​ករទាំង​ថៃ​និង​ខ្មែរ​ ដែល​បាន​លក់ដូរ​ក្នុង​ផ្សារ​នៅ​ទឹកដី​ថៃ​ រួម​នឹង​តៃកុង​ឡាន​ទាំង​ថៃ​និង​ខ្មែរ​ដែល​បាន​ដឹកទំនិញ​ចេញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​បាន​ឡែ​ម ​និង​ច្រក​ដូង​ក្នុង​ស្រុក​កំរៀង​នៃ​ខេត្តបាត់ដំបង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគ្រោង​បែបនេះ​ ខណៈ​ដែល​ភាគី​ថៃ​បាន​បើក​កម្មវិធី​ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​ចុះ​ពិនិត្យ​និង​ធ្វើតេស្ត​សំណាក​ដល់​បងប្អូន​ដែល​កំពុងតែប្រកប​របរ​លក់ដូរ​និង​ធ្វើ​អាជីវកម្ម​នៅក្នុង​ផ្សារ​ខាងលើនេះ​។​ក្នុងនោះ​ក៏មាន​ការចូលរួម​កិច្ចសហការ​រវាង​អាជ្ញាធរខេត្ត​ច័ន្ទ​បុរី​ និង​អាជ្ញាធរ​ខេត្តបាត់ដំបង​ផង​ដ​ដែរ​ដែល​ពិធី​នេះ​រៀបចំឡើង​នៅក្នុង​បរិវេណ​ផ្សារ​បាន​ឡែ​ម​នៃ​ស្រុក​ប៉ូង​ណាំ​រ៉ង​ ខេត្ត​ច័ន្ទ​បុរី​ ប្រទេស​ថៃ​ដែលមានភូមិសាស្ត្រ​ជាប់​នឹង​ស្រុក​កំរៀង​ នៃ​ខេត្តបាត់ដំបង​។​

លោក​បណ្ឌិត​ រ៉ាត់​ថា​វីដ​ តាំង​គៀត​ភិ​ច​ឆា​រ៉ា​ក់​ ជា​ប្រធាន​សមាគម​លក់ដូរ​និង​ទេសចរណ៍​នៃ​ខេត្ត​ច័ន្ទ​បុរី​ប្រទេស​ថៃ បាន​លើកឡើងថា នេះ​ជា​ជំ​ហ៊ាន​ដំបូង​ពី​ការចាប់ផ្តើម​ក្នុងការ​ធ្វើតេស្ត​សំណាក​ដល់​ប្អូន​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​និង​បងប្អូន​តៃកុង​ឡាន​ទាំង​ខ្មែរ​និងថៃ ​និង​ឈានដល់​ការចាក់​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​អាជីវករ​អ្នកបើកបរ​រថយន្ត​បន្តទៀត​តាម​ការគ្រោងទុក​ផងដែរ​។​

ដើម្បី​កាត់បន្ថយ​នូវ​ការ​កង្វល់​ព្រួយបារម្ភ​ពី​ការ​រាតត្បាត​ និង​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩​នៅ​ក្នុង​ផ្សារ​ជាហេតុ​បង្ក​ដល់​ការធ្វើ​ពាណិ​ជ្ជ​កម្ម​នៅជាប់​ព្រំដែន​រវាង​កម្ពុជា​ថៃ​ពិសេស​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ដូង​(​ឡែ​ម​)​និង​នៅក្នុង​ផ្សារ​បាន​ឡែ​ម​ផ្ទាល់​តែម្តង​ដែល​កំ​ពុង​មាន​ក្ដី​បារម្ភ​។​

លោក​បណ្ឌិត​ រ៉ាត់​ថា​វីដ តាំង​គៀត​ភិ​ច​ឆា​រ៉ា​ក់ បាន​បញ្ជាក់ថា ​ការគ្រោង​ចាក់​វ៉ាក់សាំង​នេះ​និង​បាន​អនុវត្ត​ឡើង​នៅ​ដើមខែ​កក្កដា​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ឲ្យ​ឋិត​ក្នុង​កម្រិត​ទាប​ធានា​ដល់​អាយុជីវិត​ដល់​បងប្អូន​កម្ពុជា​ថៃ​ដែល​កំពុង​ធ្វើពាណិជ្ជកម្ម​ជាមួយគ្នា​។​

ជាមួយគ្នានេះដែរ​ភាគី​កម្ពុជា​តំណាង​ដោយ​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ថ្លែង​អំណរ​គុណ​ដល់​ភាគី​ថៃ​ដែល​បាន​យកចិត្តទុកដាក់​លើ​សុខ​ភាព​ពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកភូមិផង​របង​ក្បែ​រគ្នា​និង​ជា​ដៃគូ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នេះ​ឆ្លង​រីក​រាលដាល​ដល់​សហគម​ន៍​នៃ​ប្រទេស​ទាំងពីរ​ខណៈ​ដែល​កំពុង​ចេញចូល​ធ្វើ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​ជាប្រចាំ​៕​

អត្ថបទ ៖​ សៅ​សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៦០ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម