វិបត្តិ​កូវីដ មាន​តែ ៤ ប្រទេស​និង​កោះតៃវ៉ាន់​​ មាន​ជើង​ហោះហើរ​ជាប្រចាំ​មក​ប្រទេស​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

វិបត្តិ​កូវីដ មាន​តែ ៤ ប្រទេស​និង​កោះតៃវ៉ាន់​​ មាន​ជើង​ហោះហើរ​ជាប្រចាំ​មក​ប្រទេស​កម្ពុជា

បានផុស

នៅ

ជំងឺ​កូវីដ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​នេះ មាន​តែ​គោលដៅ ៤ ប្រទេស និង​កោះ​តៃវ៉ាន់​ ដែល​មាន​ជើង​ហោះហើរ​ជា​ប្រចាំ​មក​ប្រទេស​កម្ពុជា ​តាម​រយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ផេក​ផ្លូវការ​របស់​ក្រុមហ៊ុន Cambodia Airport បាន​បញ្ជាក់​ថា កម្ពុជា​​មាន​ជើង​ហោះហើរ​ជា​ប្រចាំ​ទៅ​កាន់​ប្រទេស​ចិន សិង្ហបុរី កូរ៉េ​ខាង​ត្បូង វៀតណាម រួម​ទាំង​កោះ​តៃវ៉ាន់។

ជើង​ហោះហើរ​ទៅ​កាន់​ប្រទេស​ចិន​មាន​ច្រើនជាង​គេ​ដោយ​ភ្ជាប់​ទៅ​ទីក្រុង​ធំៗ​មាន ប៉េកាំង ឆឹងឌូ ក្វាងចូវ គុនមីង សៀងហៃ សិនជិន និង​សៀមេន។ ចំណែក​ជើង​ហោះហើរ​ទៅ​ប្រទេស​ ៣ ទៀត​មាន​កូរ៉េ​ខាងត្បូង ​វៀតណាម ​សិង្ហបុរី និង​កោះ​តៃវ៉ាន់។

លោក ជា អូន រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​ពុំ​ទាន់ទទួល​បាន​​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ឡើយ​ទេ​ ដោយសារតែជំងឺ​កូវីដ១៩ ហើយភ្ញៀវ​ដែល​មក​ភាគច្រើន​ពាក់ព័ន្ធ​ជាមួយ​ការងារ ឬ​មុខ​ជំនួយ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​មួយ​ថ្ងៃ​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ជើង​ហោះហើរ​ត្រឹមតែ ៤ទៅ៥ជើង​ប៉ុណ្ណោះ ខណៈដែលចំនួនភ្ញៀវបានតែ៨០នាក់ ទៅ១០០នាក់។

បើ​តាម​អ្នក​នាំ​ពាក្យ​អាកាសចរ​ស៊ី​វិល​ មុន​ផ្ទុះ​ជំងឺ​កូវីដ ១៩ ​កម្ពុជា​ទទួល​ជើង​ហោះហើរ​ពី១០០ ទៅ​ ១៥០​ជើង​ក្នុង​មួយ​ថ្ងៃ។

គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ ២០២០ វិស័យ​អាកាសចរណ៍​របស់​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង ៩០ ភាគរយ។ ​ឆ្នាំ​២០២១ នេះ ស្ថានភាព​អាកាសចរណ៍​របស់ប្រទេស​កម្ពុជានៅតែ​ជួប​វិបត្តិ ខណៈ​ដែល​ជំងឺកូវីដ​បន្ត​រាតត្បាតពេញ​សកលលោក​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​ខាតបង់​សេដ្ឋកិច្ច​ជាតិយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ ប៊ុណ្ណរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ចាប់​ជន​មុខសញ្ញា​២​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​ ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោកគ្រូ ណូយ វ៉ាន់ណេត បង្ហាញ​ទំហំ​ទឹកចិត្ត​ឪ​ពុក​ម្តាយ​ដែល​កូនៗ​គ្រប់រូប​គួរ​ដឹង

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រាប់ឱ្យលោក សៀម ភ្លុក បំពេញបែបបទសុំចុះបញ្ជីឱ្យបានត្រឹមត្រូវ

KPT+២ ម៉ោង មុន

ល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ដោយ ម៉ីសន សុធារី កំពុងគាស់កកាយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ពានបេតុងឫស្សីកែវ សម្រេចសាងសង់បាន៥០ភាគរយ គ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services