Connect with us

ព័ត៌មានជាតិ

ប្រកាស​ឱ្យផ្សារ​ឯកជន​​ទាំងអស់ អាច​បើក​លក់​ដូរ​ឡើង​វិញ​​បាន​ ចាប់​ពី​ស្អែកនេះ​

បានផុស

នៅ

អាជ្ញាធររាជធានីបាន​ជូនដំណឹងពីការ​សម្រេចអនុញ្ញាតិ​ឲ្យ​ផ្សារឯកជន ដែលមានសណ្ដាប់ធ្នាប់ របៀបរៀបរយ អាច​ដំណើរការ​បើក​លក់​ឡើងវិញបាន​ចាប់ពីថ្ងៃស្អែកនេះ​តទៅ។

ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការឡើងវិញ ម្ចាស់ផ្សារ ឬ គណៈគ្រប់គ្រងផ្សារឯកជនទាំងអស់​ត្រូវ​អនុវត្ត​​វិធានការ​ដូចខាងក្រោម៖

-កំណត់ចំនួនអតិថិជនចេញ-ចូលផ្សារ ក្នុងបរិមាណសមរម្យសមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានគម្លាតសុវត្ថិភាពបុគ្គល មានខ្យល់ចេញចូលគ្រប់គ្រាន់
-ត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ជាចាំបាច់
-​ហាមដាច់ខាតការជួបជុំប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ។ ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំ ត្រូវ​អនុវត្តការផាកពិន័យទឹកប្រាក់ពិន័យពី ២.000.000 រៀល​ ទៅ ១ ០០០ ០០០ រៀល
-កំណត់ច្រកសុវត្ថិភាពសម្រាប់ការសង្គ្រោះ និងគ្រប់គ្រងស្ថានភាពអាសន្ន
-ចាត់ឱ្យមានអ្នកវាស់កម្ដៅ បាញ់ទឹកអាល់កុល-ដែលអាល់កុល និងអនុវត្តការស្កេន QR Code *ទប់ស្កាត់កូវីដ Stop Covid” នៅតាមបណ្តាច្រកចេញ-ចូលផ្សារដែលបានកំណត់
– ត្រូវរៀបចំកន្លែងលាងដៃ និងផ្គត់ផ្គង់សាប៊ូ ឬ ដាក់ទឹកអាល់កុល-ដែលអាល់កុល ឱ្យបានច្រើនទីតាំងក្នុងផ្សារ ដើម្បីឱ្យអាជីវករ និងអតិថិជនប្រើប្រាស់
– ត្រូវបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំនៅបរិវេណជុំវិញផ្សារ និងផ្នែកខាងក្នុងផ្សារ និងត្រូវយកចិត្ត ទុកដាក់លាងសម្អាតបន្ទប់ទឹក និងជូតសម្អាតដោយទឹកអាល់កុល ឬ ទឹកសាប៊ូចំពោនកន្លែងដែល មានការប៉ះពាល់ច្រើន
-ត្រូវបង្កើនការប្រុងប្រយ័ត្ននៅពេលប្រមូលកាកសំណល់ ដោយត្រូវដាក់ពង្រាយធុងសំរាមឱ្យបាន
– ចៀសវាងការទទួលទានអាហារជុំគ្នា ក្រៅពីរង្វង់សាច់ញាតិ-ក្រុមគ្រួសារ ឬ អ្នកនៅក្នុងទីសំណាក់ជាមួយគ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម