Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​ប្រើ​សុនខ​​រកអ្នកផ្ទុក​មេរោគ​កូ​វីដ-​១៩ ដោយការហិតក្លិនញើស នៅ​ខែក្រោយ​

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាហៅកាត់ថា CMAC ឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​​នឹងចាប់ផ្តើមប្រើសុនខ (សត្វឆ្កែ) ដើម្បី​ស្រាវជ្រាវ និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩​ នៅ​ពាក់​កណ្តាល​ខែក្រោយ​នេះ ខណៈ​សុនខ​ទាំងនេះត្រូវ​បាន​បង្ហាត់រួច​រាល់​ហើយ​ដោយ​មន្ត្រី​ជំនាញ CMAC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រាប់សារព័ត៌មា​នៅ​​ថ្ងៃទី​២៣ ខែមិថុនានេះ​ថា សត្វឆ្កែចំនួន​១០​ក្បាល ​នឹង​ត្រូវ​បាន​ប្រើដើម្បី​ស្រាវ​ជ្រាវ​ និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​​។ ​មន្ត្រីជាន់ខ្ពស់​ស៊ីម៉ាក់ និង​ក្រសួងសុខាភិបាល​រំពឹង​ថាប្រតិបត្តិការ​ប្រើសត្វឆ្កែនេះ​នឹង​ទទួល​បាន​គុណ​ប្រយោជន៍ខ្ពស់​។

លោក ហេង រតនា ​បានបញ្ជាក់​ឱ្យ​ដឹង​ទៀតថា ​សត្វឆ្កែ​ទាំង​១០​ក្បាល​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​បង្វឹក​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ហិតក្លិនរក​អ្នកដែលមានជំងឺ​កូវីដ-១៩ អស់រយៈពេល​ប្រហែល៣ទៅ៤ខែ មកហើយ។ ក្រោយពីចេះហិតក្លិនកូវីដ-១៩ហើយ ត្រូវសាកល្បងឱ្យ​រកជាក់ស្ដែងមុន​នឹងចេញឱ្យអនុវត្តប្រតិបត្តិការបាន​។ ក្រោយពីធ្វើការជាមួយអ្នកវិទ្យាសាស្រ្តខាងវេជ្ជសាស្ត្រហើយ​ធានា​សុវត្ថិភាព​​១០០​ភាគរយហើយមិនឱ្យប៉ះពាល់ទៅលើការឆ្លង ​ឬហានិភ័យណាមួយ​ដល់សត្វ​ឆ្កែ​នោះទេ។ សត្វឆ្កែទាំង១០នេះ​នឹង​ត្រូវ​បែងចែក​ជា​ពីរ​ក្រុម និង​នៅ​រង់​ចាំតែ​សម្ភារៈបន្ថែម​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​តែប៉ុណ្ណោះ​។

លោ​កបន្ថែម​ថា ក្រៅពីហ្វឹកហ្វឺនសត្វឆ្កែទាំង​១០ក្បាលនេះហើយ CMAC ក៏បានត្រៀមសត្វឆ្កែជា​ច្រើន​​ក្បាល​ទៀត​ដែរទុកត្រៀម​​ហ្វឹកហាត់​បន្ត​សម្រាប់ហិតក្លិន និងស្រាវ​ជ្រាវអ្នកដែលកើតជំងឺកូវីដ-១៩ បើសិនការអនុវត្តជំហានដំបូងទទួលបានជោគជ័យនោះ។

ការបណ្តុះបណ្តាលសត្វឆ្កែសម្រាប់ហិតក្លិនអ្នកជំងឺកូវីដ-១៩នេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​អនុញ្ញាត​​ឱ្យ​ក្រសួង​សុខាភិ​បាល និង​អង្គភាព CMAC ​រៀប​ចំក​ម្ម​វិធីសិក្សា​ស្រាវ​​ជ្រាវ និង​អភិវឌ្ឍ​ន៍សុនខ ឬសត្វឆ្កែជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​​កូ​វីដ-១៩ ដោយថាដើម្បី​ចូលរួម​ទប់​ស្កាត់ និង​ប្រឆាំង​ទៅនឹង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ-១៩ នៅក្នុង​សហគ​មន៍។

គួរបញ្ជាក់ថា មកដល់ពេលនេះមានប្រទេសជាច្រើនបានប្រើប្រាស់សុនខ សម្រាប់ហិតក្លិន​អ្នក​ជំងឺកូវីដ-១៩ ដោយមានទំនុកចិត្តខ្ពស់ដូចជាប្រទេស អាល្លឺម៉ង់ រុស្ស៊ី និង​​ប្រទេស​មួយចំនួន​ទៀត​បានប្រើរួចមកហើយ ប្រទេសខ្លះក៏បានត្រៀមប្រើប្រាស់សុនខផងដែរ៕

អត្ថបទ៖ បាន វិបុល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម