Connect with us

ព័ត៌មានជាតិ

នៅខ្មែរយើង​នេះ លោកយាយព្រះជន្ម ១០១ឆ្នាំ នៅ​សុខភាពល្អ បាន​មក​ចាក់វ៉ាក់សាំង​ដូស​ទី​មួយ​

បានផុស

នៅ

តាមប្រភព​ពី​សម្ព័ន្ធគ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាបាន​ឲ្យដ​ឹង​ថា លោកយាយព្រះជន្ម១០១ឆ្នាំ ដែលនៅតែ​មាន​សុខភាពល្អ ដែល​​មកទទួលការ​ចាក់វ៉ាក់សាំងនៅមណ្ឌលអនុវិទ្យាល័យចតុមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តី​​​វ័យជាង ១០០ ឆ្នាំនេះ មាន​ឈ្មោះ ហូ ខាំ (ជាភាសាខ្មែរ) HO VVE YOR KHAM (ផ្លូវការជាភាសាបារាំង) បានមកទទួលវ៉ាក់សាំង sinovac កាលពីថ្ងៃ ១៦ ខែ មិថុនា។ លោកយាយជាជនជាតិខ្មែរ កើតនៅថ្ងៃទី ២២ ខែសីហា​ឆ្នាំ ១៩២០។

លោកយាយ បានទៅរស់នៅប្រទេស​បារាំងកាលពីឆ្នាំ១៩៨០ រហូតទទួលបានសញ្ជាតិបារាំង ហើយបានត្រលប់មករស់នៅប្រទេសកម្ពុជាវិញកាលពី៣ -៤ ឆ្នាំមុន។

ក្រោយពីការពិនិត្យសុខភាពរួច គ្រូពេទ្យក៏សម្រេច​ចាក់វ៉ាក់សាំងជូនលោកយាយប្រកបដោយសុវត្ថិភាព។ បច្ចុប្បន្នស្ថានភាពសុខភាពលោកយាយគឺល្អប្រសើរធម្មតា ហើយលោកយាយនឹងមកទទួលវ៉ាក់សាំង ដូសទី២ នៅមណ្ឌលអនុវិទ្យាល័យចតុមុខ នៅថ្ងៃទី ០១ខែ កក្តដា ឆ្នាំ ២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម