Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​សុំ​ឲ្យ​បងប្អូន​លក់​លើផ្លូវ​លេខ​៣៦៩ ​ត្រូវ​ចូល​លក់​ក្នុង​ផ្សារ​បន្លែ​ មិន​ឲ្យ​ហួស​ថ្ងៃទី​២៨

បានផុស

នៅ

​នៅ​រសៀល​ថ្ងៃទី​២៤​ ខែមិថុនា​នេះ ​លោក សាន់ ប៊ុន​ណា ប្រធាន​គ្រប់គ្រង​ផ្សារ​បន្លែ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លើ​កំណាត់​ផ្លូវ​លេខ​៣៦៩ ​ក្នុង​សង្កាត់​ច្បារអំពៅ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​បងប្អូន​បន្លែ​លើ​ទ្រូងផ្លូវ​ដូច​រាល់​ថ្ងៃនេះ​ទៀតហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សាន់​ប៊ុន​ណា បានបញ្ជាក់​យ៉ាងច្បាស់​ថា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​និង​សាលាសង្កាត់​ច្បារអំពៅ​ទី​២​ និង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លើ​កំណាត់​ផ្លូវ​លេខ​៣៦៩​ ចាប់ពី​កែង​បេនឡាន​យឿ​ត្រី​រហូតដល់​ផ្លូវ​ចូលទៅ​ការិយាល័យ ភូមិបាល​ខណ្ឌ​ច្បារអំពៅ​ ដោយ​មិន​អនុ ញាតិ​ឲ្យ​មានការ​លក់ដូរ​លើ​កំណាត់​ផ្លូវ​នេះ​ឡើយ ​ព្រោះ​អាជ្ញាធរ​បាន​រៀប​ចំ​ឲ្យ​មានការ​លក់ដូរ​ ក្នុង​ផ្សារ​បន្លែ​ច្បារអំពៅ​ត្រឹមត្រូវ​។ ​ក្នុងនោះ​តាម​ផែនការ ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លើផ្លូវ​លេខ​៣៦៩​នេះ ​គឺ​ប្រព្រឹត្ត​ធ្វើឡើង​ចាប់ពី​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​២៨​ខែ​មិថុនា​នេះ ​មាន​វិធានការណ៍​ទៅលើ​អ្នក​ដែល​ចចេស​រឹងរូស​អាច​ត្រូវ​រឹបអូស​សម្ភារៈ​ដោយ​ពុំ​ទទួលខុសត្រូវ ​ក្នុង​ការ​ខូចខាត​ឡើយ​។

​លោក សាន់ ប៊ុន​ណា បាន​បញ្ជាក់​ថា​ កាលពីដើមឆ្នាំ​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ បា​នរក​កន្លែង​ឲ្យ​បងប្អូន​ដែល​លក់​លើ​ផ្លូវ​៣៦៩​ម្តង​ជា​ពីរ​ដង​រួចទៅហើយ​។​ ប៉ុន្តែ​ពួកគាត់​មិន​ព្រម​ទៅ​លក់​ក្នុង​ផ្សារ​សោះ សុខចិត្ត​មក​ដាក់​លក់​លើផ្លូវ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការធ្វើដំណើ​ជា​រៀងរាល់​ថ្ងៃនេះ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម