Connect with us

ព័ត៌មានជាតិ

អង្គការ​AHF​អំពាវនាវ​ដល់​មេដឹកនាំ​ពិភពលោកជួយ​បង្កើន​ការផលិត​វ៉ាក់សាំង​កូ​វីដ​១៩​ជួយ​ដល់​ប្រទេស​ក្រីក្រ​

បានផុស

នៅ

​លោកស្រី​វេជ្ជ ហួយ ស៊ី​ខេង ប្រធាន​គ្រប់គ្រង​កម្មវិធីអង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ AHF ប្រចាំ​ប្រទេស​កម្ពុជា បាន​អំពាវនាវ​ដល់​បណ្តាប្រទេស​ធំៗ​ដែល​អាចមាន​លទ្ធភាព​ផលិត​វ៉ាក់​សាំង​ការងារ​ជំងឺ​កូ​វីដ​-១៩ សូមជួយ​បង្កើន​ការផលិត​វ៉ាក់សាំង និង​ចែករំលែក​ចំណេះដឹង​ដល់​ប្រទេស​ផ្សេងៗ ដើម្បី​បានផលិត​វ៉ាក់សាំង​ចាក់ជូន​ប្រជាពលរដ្ឋ​ការពារ​ពី​ជំងឺ​កូ​វីដ​-១៩​។​

អង្គការ​មូលនិធិ​ថែទាំ​សុខភាព អ្នកជំងឺ​អេដស៍​កម្ពុជា (AHF) ក្នុងអំឡុង​ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ពិភពលោក ជួយ​ពិចារណា​ពី​ជីវិត​មនុស្សលោកជា​ចម្បង​ជាង​រកប្រាក់​ចំណេញ និង​ផ្តល់​សិទ្ធិ​ដល់​ពិភពលោកក្នុងការ​ទទួល​បានក​ម្ម​សិទ្ធិ​បញ្ញា និង​បច្ចេកវិទ្យា​សម្រាប់​វ៉ាក់សាំង​កូ​វីដ​-១៩ តាមរយៈ​ការគាំទ្រ​ការ ទទួលបាន​ប៉ាតង់​ទូលំទូលាយ​ក្នុង​ការផលិត​វ៉ាក់សាំង​។​

លោកស្រី​វេជ្ជ ហួយ ស៊ី​ខេង បានឱ្យដឹងថា ខណៈ​ឧស្សាហកម្ម​ឱសថបានបង្ហាញ​ថា​វា​អាចឆ្លើយតប​ជាមួយនឹង​ការ ច្នៃប្រឌិត​ថ្មីដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បន្ទាន់​សម្រាប់​វ៉ាក់សាំង​កូ​វីដ​-១៩, AHF​សូមឱ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ជាច្រើន កុំ​ដើម្បី​តែ​ទទួលបាន ប្រាក់ចំណេញពី​ការលក់​វ៉ាក់សាំង ជាពិសេស​ការស្រាវជ្រាវ​បាន​ជំរុញ​ការអភិវឌ្ឍន៍​។​

លោកស្រី​បន្ថែមថា សម្រាប់​ការវិនិយោគ​តែមួយ​មុខ​នេះពិភពលោក​គួរតែ​ទទួលបាន​នូវ​បច្ចេកវិទ្យា និង​ព័ត៌មាន​ដែល​ខ្លួន​ត្រូវការដើម្បី​ពង្រីក​ផលិតកម្ម​វ៉ាក់សាំង ទូទាំង​ពិភពលោកមិនថាតែ​ហេដ្ឋារ​ចនាសម្ព័ន្ធ​មាន​ស្រាប់ ឬ​ត្រូវបាន​បង្កើត​ថ្មី​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក លោក​វេជ្ជបណ្ឌិត​ឈឹម សារ៉ាត់ នាយក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ីAHF បានឱ្យដឹង​ដែរ​ថា​«កំហុស​ដដែល​នោះ​មិន​ត្រូវបាន​បង្កើតឡើង​ដោយ​វ៉ាក់សាំង​ទេ ប៉ុន្តែ​យើង កំពុង​ដើរលើផ្លូវ​នោះ​ដោយ​ព្រួយ​បារម្ភប្រសិនបើ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​មេដឹកនាំ​ពិភពលោក មិន​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ចាំបាច់ ដើម្បី​ចាក់​វ៉ាក់សាំងការពារ​ពិភពលោក​របស់​យើង​»​។​

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ដែលជា​អង្គ​ការផ្តល់សេវា​ថែទាំ​និង​ព្យាបាល​ជំងឺអេដស៍​ធំជាងគេ​បំផុត​នៅលើ​ពិ​ភព​លោក​ដល់​អតិថិជន​ជាង ១,៥ លាន​នាក់​នៅក្នុង​៤៥​ប្រទេសបានចាប់​ផ្តើម​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​មុនគេ​អស់​រយៈពេល​ជាង ៣០ ឆ្នាំ​មកហើយ​បាន​ប្រយុទ្ធតាំង​ពី​ដំណាក់កាល​ដំបូងនៃ​ជំងឺ​រាតត្បាត​នៅពេលដែល​មិនមាន​ការព្យាបាល​សម្រាប់​មេរោគ​អេដស៍​ទេ​។​ ចាប់តាំងពី​ការបង្កើត​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​អេដស៍ បាន​តស៊ូ​មតិដើម្បី​ទទួល​បាន​ការព្យាបាល​ជា​លក្ខណៈ​សកល​ឬ​ឥតគិតថ្លៃ​។​

អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF)ជា​អង្គការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​បច្ចុប្បន្នអង្គការ​កំពុងផ្តល់​ការថែទាំ បែប​វេជ្ជសាស្ត្រ និង​សេវាកម្ម​ដល់​មនុស្ស​ជាង១​លាន​៥​សែន​នាក់ នៅក្នុង៤៥​ប្រទេស​ទូទាំង​ពិភពលោក ដូចជា​នៅ​សហរដ្ឋអាមេរិក អាហ្វ្រិកអាមេរិក​ឡាទីន កា​រ៉ា​បៀ​ន តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អឺរ៉ុប​ខាងកើត​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម