Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស សោកស្ដាយ​ចំពោះ​រឿងរ៉ាវ​អតីតកាល ដែល​បាន​កើតឡើង​មកលើ​ប្រជាជន​កម្ពុជា​

បានផុស

នៅ

ការ​សោកស្តាយ​ចំពោះ​រឿង​រាវ ដែល​បាន​កើត​ឡើងលើ​ប្រជាជន​កម្ពុជា​ពី​អតីត​កាលនោះ​ត្រូវបាន​លោក Dominic Raab រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស បាន​ធ្វើ​ឡើង ខណៈ​លោក​អញ្ជើញ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួល​ស្លែង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​នៅ​ប្រទេស​កម្ពុជា នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួង​វប្បធម៌ ការ​អញ្ជើញ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង របស់លោក Dominic Raab MP នេះ អមដំណើរ​ដោយ​លោកស្រី Tina S Redshaw ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ហើយក៏​មានការ​ទទួល​ស្វាគមន៍​ពី​សំណាក់​លោក ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ និង​ជា​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ហង្ស និស្ស័យ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង​ផងដែរ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ លោកស្រី ស៊ុន រតនា អភិបាលរងខណ្ឌ​បឹង​កេងកង បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​របស់​គណប្រតិភូ​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បញ្ជាក់​ថា ការ​អញ្ជើញ​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង របស់លោក Dominic Raab MP នេះ បាន​បញ្ចប់​ដោយ​រលូន ដោយ​លោក Dominic Raab បាន​សម្ដែង​ការគោរព និង​សោកស្ដាយ​ចំពោះ​រឿងរ៉ាវ​អតីតកាល ដែល​បាន​កើតឡើង​មកលើ​ប្រជាជន​កម្ពុជា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម