Connect with us

ព័ត៌មានជាតិ

មាន​អ្វី​ប្លែក ? ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​សិទ្ធិមនុស្ស​កម្ពុជា​-​អ្នក​រាយ ការណ៍​ពិសេស​ថ្មី UN !

បានផុស

នៅ

លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​រសៀល ថ្ងៃទី ២៤ ខែមិថុនា​នេះ បាន​ជួបពិភាក្សា​ជា មួយ​លោក វី​ទិ​ត មុន​តា​ប៊​ន (Vitit MUNTARBHORN) អ្នក​រាយ ការណ៍​ពិសេស​ថ្មី ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា តាម​ប្រព័ន្ធ​អន ឡាញ ហើយ​បើតាម​លទ្ធផល​ជំនួប​បញ្ជាក់​ថា ជំនួប​នោះ​ផ្តោតលើ​ចំណុច​៣ សំខាន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​១. វឌ្ឍនភាព​ការងារ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ពាក់ព័ន្ធ​ការរៀបចំ​របាយការណ៍​សិទ្ធិមនុស្ស​ជូន​អង្គការ សហប្រជាជាតិ ការងារ​ជំនួយ​ផ្នែក​ច្បាប់​និង​ដោះស្រាយ​បណ្តឹង​ពលរដ្ឋ ការងារ​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​អ្នក​ជាប់ ឃុំ​ក្នុង​ពន្ធនាគារ និង​ដំណើរ​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​។​

​ទី​២. វិធានការ​ច្បាប់ និង​រដ្ឋបាល​ឆ្លើយតប​នឹង កូ​វីដ​-១៩​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក កែវ រ៉េមី បានធ្វើការ​ឆ្លើយបំភ្លឺ និង​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​វិធានការ​ចាំបាច់​នានា ក្នុង​គោលដៅ​ការពារ​អាយុជីវិត​និង​សុខភាព​របស់​ពលរដ្ឋ ធានាបាន​នូវ​ស្ថេរភាព​នយោបាយ និង​សេដ្ឋកិច្ច ក៏ដូចជា​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ​-១៩ ផង​ដែរ ដោយ​ផ្អែកលើ​ការអនុវត្ត​វិធានការ​ដូចគ្នា​នេះ​ នៅ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដទៃ ទៀត គោលការណ៍​ច្បាប់​សិទ្ធិមនុស្ស​ជាតិ​និង​អន្តរជាតិ រួមទាំង​បរិបទ​សង្គម​របស់​ក​ម្ពុ​ជា​។​

​ទី​៣. លំហ​នយោបាយ ប្រជាធិបតេយ្យ និង​សង្គម​ស៊ី​វី​ល​។ ពាក់ព័ន្ធ​បញ្ហា​នេះ លោក កែវ រ៉េមី បានធ្វើការ​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ដំណើការ​ទទួល​ពិនិត្យ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល រួមទាំង​ការបង្កើត​និង​ធ្វើ​សកម្មភាព​ដោយ សេរី របស់​បក្សនយោបាយ និង​សង្គម​ស៊ី​វី​ល ដែល​ត្រូវ​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់ ហើយ​វិធានការ​ច្បាប់​លើ​បក្សនយោបាយ សង្គម​ស៊ី​វី​ល និង​សកម្មជន​មួយចំនួន​ដែល​បំពាន​ច្បាប់​នាពេល​កន្លងមក មិនមែនជា​ការរំលោភ​សិទ្ធិមនុស្ស​នោះទេ តែ​ផ្ទុយទៅវិញ​ជាការ​អនុវត្ត​នីតិរដ្ឋ​។​

​ភាគី​ទាំងពីរ ក៏បាន​បង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការ​បន្ត​កិច្ចសហការ និង​កិច្ចសន្ទនា​គ្នា​លើ​វិស័យ​សិទ្ធិមនុស្ស ហើយ​លោក កែវ រ៉េមី ក៏បាន​ស្នើសុំ​ផង​ដែរ ឱ្យ​អ្នករាយការណ៍​ពិសេស​ធ្វើ​របាយការណ៍​និង​ផ្តល់​អនុសា សន៍​ប្រកបដោយ​តុល្យភាព ឆ្លុះបញ្ចាំង​ពី​បញ្ហា​ប្រឈម និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល និង​ត្រូវ​ផ្អែកលើ​បរិបទ​របស់​កម្ពុជា​។​

​សូមបញ្ជាក់ថា លោក វិ​ទិ​ត ម៉ុ​នតា​ប៊​ន (Vitit MUNTARBHORN) បាន​ក្លាយជា​អ្នករាយការណ៍ ពិសេស​របស់​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ជំនួស​លោកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) ដែល​បាន​ចប់​អាណត្តិ​។ លោក​ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ជ្រើសរើស​ពី​ក្នុងចំណោម​មនុស្ស ៣​នាក់​ចុងក្រោយ​។​

​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ ប្រជាជាតិ បានប្រកាស​តែងតាំង​លោក វិ​ទិ​ត ម៉ុ​នតារ​ប៊​ន ជា​អ្នករាយការណ៍​ពិសេស​ទទួល​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា​ផ្លូវការ នៅក្នុង​សម័យប្រជុំ​លើក​ទី​៤៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​កាលពី​ខែមីនា ឆ្នាំ​២០២១ កន្លងមក​។ លោក​គឺជា​ជនជាតិ​ថៃ ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ការងារ​ផ្នែក​ច្បាប់ និង​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​នៅលើ​ឆាក​អន្តរជាតិ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម