Connect with us

ព័ត៌មានជាតិ

Update សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ទៀត ក្នុងករណីហិង្សាបណ្តាលឱ្យ​បុរស​ម្នា​ក់​ស្លាប់​

បានផុស

នៅ

ជនសង្ស័យ​៦នាក់បន្ថែមទៀត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ បន្ទាប់ពី​ករណី​ហិង្សា​ដោយ​ប្រើ​ដាវ​កែច្នៃ​កាប់​គ្នា​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទី​១ មានឈ្មោះ នុត ម៉ាប់ ភេទ​ប្រុស អាយុ៣០ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​។​ ទី​២ ឈ្មោះ ប៊ុន ឆៃ ភេទ​ប្រុស អាយុ២៦ឆ្នាំ​ មុខរបរ​បើករថយន្ត​។ ទី​៣ ឈ្មោះ ហេង សុង ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​ មុខរបរ​កម្មករសំណង់​។ ទី​៤ ឈ្មោះ យ៉េ​ង ដា​វីត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​រំចេក​។ ទី​៦ ឈ្មោះ​ នួន ប៊ុនធឿន ភេទ​ប្រុស​អាយុ​៣៨ ឆ្នាំ​មុខរបរ​កម្មករសំណង់​។​ ជនសង្ស័យ​ទាំង​៦នាក់ ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ជនរងគ្រោះ​មានឈ្មោះ ខែម សុគន្ធ ​ភេទ​ប្រុស​អាយុ​៣៩ ឆ្នាំ​មុខរបរ​កម្មករសំណង់​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​រំចេក​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

បេីតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាក​អាយខុន មួយគ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងកាំបិត ចូលទៅវាយបុរសម្នាក់ដែលប្រជាពលរដ្ឋអះអាងនិងស្គាល់ថាឈ្មោះ ង៉ោល មុខរបរជាងសំណង់ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយសង្ស័យជាករណីរឿងគំនុំ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកក៏មានភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរខាងចេញមកជួយជន​រង​គ្រោះរួចក៏ដេញគ្នាចេញមកខាងក្រៅលើផ្លូវបេតុង វាយគ្នាតបទៅតបមក ប្រសេកប្រសាចបណ្ដាលឲ្យភាគីដែចូលទៅវាយគេមុនស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះតាមម៉ូតូកង់បីនៅឯមន្ទីរពេទ្យ។ ចំណែកម្នាក់ម្នាក់ទៀត បានយកដំបងនិងកំបិតទម្លាក់ចូលក្នុងលូរួចគេចខ្លូនបាត់។ បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាម។

ក្រោយ​មានការ​ចង្អុលបង្ហាញ​ពី​ប្អូនអ្នកស្លាប់ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​មក​សួរ​នាំនៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​១ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ផ្អែក​តាម​ពាក្យបណ្ដឹង​របស់​ប្រពន្ធ​ជនរងគ្រោះ​ និង​តាម​ការបំភ្លឺ​សាក្សី​ចម្លើយសារភាពរ​បស់ជន​សង្ស័យ​ពិត​ជាមាន​ករណី​ដូចខាងលើ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដេ​ី​ម្បី​ចាត់ការ​តាមច្បាប់​៕

​អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥៨ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម