Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចព្រៃឈើ បង្ក្រាបរថយន្តធុន​យក្សដឹកឈើ​ខុសច្បាប់​

បានផុស

នៅ

រថយន្ត​ធុនយក្ស​មួយគ្រឿង​ត្រូវបានលោក ​ហោ ភាជ នាយរងអធិការរដ្ឋបាល​ព្រៃឈើ ខាងជើង​បឹង​ទន្លេសាប ដឹកនាំ​កម្លាំង​បង្ក្រាបរថយន្ត​ធុន​យក្សគ្រឿង ដឹកឈើ​ផ្ទះ​ចាស់ បន្លំ​ដាក់​ឈើ​ថ្មី​ខាងក្រោម នៅ​ចំណុច ឃុំ​ទំរីង ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ វេលាម៉ោង ៩និង០០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា រថយន្ត​ វេអង បាន​ដឹកឈើងាវ ឃុំ​ដងកាំបិត ស្រុក​សណ្ដាន​ខេត្តកំពង់ធំ ហើយ​ដឹកឆ្លងកាត់ ឃុំ​ទំរីង ត្រូវបាន​ជាប់អន្ទាក់ សមត្ថកិច្ច​មេព្រៃ​តែម្ដង ដែល​ពាក់​ស្លាក​លេខ ភ្នំពេញ​3 B_ 0390 ក្បាល ពណ៌ ខៀវ​ ​រ៉ឺម៉ក ពណ៌​ ស ​ពាក់​ស្លាក​លេខ កំពង់ចាម​.4A-0218 ក្នុងគោលដៅដឹកឈើទៅ​លក់នៅ​ផ្សារ​កំពត​។

សូមបញ្ជាក់ផងដែរថា ប្រភពនៃ​ការលើក​ឈើ​ដា​ក់លើ​ឡាន គឺ​ស្ថិតនៅក្នុង​តំបន់​អូ​ងាវ ឃុំ​ដង​កៃ​បិទ ដែលមាន​ព្រំប្រទល់​ជាប់​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​.​ក្រោម​ការគ្រប់គ្រង​ដោយ​ស្នាក់ការ​បរិស្ថាន​អូវ​ងាវ ចំណុះ​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ យ៉ាង​តឹង​រ៉ឺ​ង​បំផុត សូម្បីតែប្រជាពលរដ្ឋចូល​កាប់ ចូល​អា​រក៏​មិនបាន​ផង​។​

ប្រជាពលរដ្ឋបាន​សំណូមពរដល់សមត្ថកិច្ចបរិស្ថាន​.​ឬ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ សូមជួយ​សហការគ្នា ជួយ​ការពារ​ និង​បង្ក្រាប​បទល្មើស លបលួច​ចូលទៅ​អារ​ឈើ នៅក្នុង​ដែន​អភិរ​ក្យ ហើយ​ដឹក​ចេញ​ដាក់​លក់​នៅ​អូ​ងាវ ហើយមានឈ្មួញជា​អ្នកប្រមូល​ទិញ​ឈើ ដក់​បន្តទៅ​ឲ្យ​ឈ្មួញបន្ត។

ចំណែកវត្ថុតាងមាន​ឈើ​ពេញ​ឡាន និងរ​យន្ត​ត្រូវ​បាន​យកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ ទំរីង រងចាំ​ដោះស្រាយ​តាម​និតិ​វិធីតាមផ្លូវច្បាប់​។

​អត្ថបទ ៖ ប៊ុន រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ វិនាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម