Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ ចេញ​ប្រតិបត្តិការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​រួមគ្នា​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ

បានផុស

នៅ

មិនថាយប់ ថ្ងៃ ភ្លៀង ខ្យល់នោះឡើយ គឺកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួមអនុវត្តយ៉ាងមុឺងម៉ាត់តែទន់ភ្លន់បំផុតតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងស្រុកមួយចំនួន នៃខេត្តកណ្ដាល តាមរយៈការចូលរួមត្រួតពិនិត្យ តាមគោល​ដៅបិទខ្ទប់ ការការពារ ត្រួតពិនិត្យ និងត្រៀមអន្តរាគមន៍ នៅតាមទីតាំងដាក់ឱ្យធ្វើចត្តាឡីស័ក និងសម្រាកព្យាបាលអ្នកជំងឺឆ្លងកូវីដ-១៩ (COVID-19) និង ល្បាតត្រួតពិនិត្យការធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សំដៅពង្រឹងការអនុវត្តបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជោគជ័យដោយប្រកាន់ភ្ជាប់ជានិច្ចនូវវិធានច (៣កុំ៣ការពារ)​ជាគោលការណ៍សំខាន់បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីអាវុធហត្ថរាជធានីបានបញ្ចាក់មុននេះថា ការងារចំពោះមុខគឺរក្សាការពារសន្តិសុខសុវត្ងិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវ និង តាមលំនៅដ្ឋានមិនថាយប់ឬថ្ងៃភ្លៀងខ្យល់នោះឡើយ។ រូមជាមួយនេះ​ដែរកម្លាំងអាវុធហត្ថបន្តផ្សព្វផ្សាយវិធានការណ៍របស់រាជរដ្ឋាភិបាលឲ្យមហាជនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ​កូវីដ-១៩ទាំងអស់គ្នា តាមរយៈវិធានការ ៣ការពារ ៣កុំជាប្រចាំដើម្បីបញ្ចប់ព្រឹត្តិការណ៍២០គុម្ភៈឲ្យបានជាស្ថាពរ។ ជាក់ស្ដែងនៅយប់ថ្ងៃទី២៤និងព្រឹកទី២៥ មិថុនា នេះកម្លាំងអាវុធហត្ថរាជធានីបានចុះទៅតំបន់បិទខ្ទប់ភូមិត្រពាំងថ្លឹង១ និង ភូមិត្រពាំងថ្លឹង២ នៃសង្កាត់ចោមចៅទី១ ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ដើម្បីពង្រឹងការអនុវត្តវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញដោយសូមឲ្យរួមគ្នាប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាពសហគមន៍តែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម