Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ និង​លោកជំទាវ នាំយក​ម្ហូបអាហារ និង​សម្ភារៈការពារ​ជំងឺ​កូ​វីដ​១៩ ឧបត្ថម្ភ​ដល់​ក្រុមគ្រូពេទ្យ​កង​ទ័ពជើង​ទឹក​

បានផុស

នៅ

​លោក​ឧកញ៉ា ទៀ វិចិត្រ សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាខេត្ត​ព្រះសីហនុ និង​លោកជំទាវ ហេង គីម​ជី នា​ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បាន​នាំយក​ម្ហូបអាហារ​ចម្រុះ​ និងសម្ភារៈ​ការពារ​ជំងឺកូ​វីដ​១៩ ទៅ​ឧបត្ថម្ភ​ដល់​ក្រុមគ្រូពេទ្យ​កង​ទ័ពជើង​ទឹកដែល​កំពុង​ចុះ​យុទ្ធនា​ការជួយ​ចាក់​វ៉ាក់សាំង ការពារជំងឺ​កូ​វីដ១៩ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ហូបអាហារ​និង​សម្ភារៈ​ការពារ​ជំងឺ​កូ​វិដ​១៩ ដែលលោក​ឧកញ៉ា និង​លោកជំទាវ​នាំយកមក​ឧបត្ថម្ភ​ដល់​ក្រុមគ្រូពេទ្យ​កងទ័ពជើងទឹក​នាពេល​នេះ​រួម​មាន​៖ ​ទី​១. សាច់ក្រក ១៥០០​គីឡូក្រាម​. ទី​២.​ត្រីងៀត ១៥០០​គីឡូក្រាម​.​ទី​៣.​មី​កំប៉ុង ៦០​កេះ .​ទី​៤.​អង្ករ ៣​តោន​.​ទី​៥.​ត្រីខកំប៉ុង ៦០​កេះ​ធំ .​ទី​៦. បន្លែ ១៥០០០​គីឡូក្រាម​.​ទី​៧.​ទឹក ក្រូច​៣០​កេះ​.​ទី បា​កាស៣០​កេះ .​ទី​៩ ខា​រ៉ា​ប៉ាវ ៣០​កេះ​.​ទី​១០. ទឹក​សុទ្ធ ១៥០​កេះ​.​ទី​១១ ម៉ាស់ ៦​កេះ​ធំ .​ទី​១២ ទឹក​អាកុល៦០​ពី​ដុង​(​មួយ​ពី​ដុង​ច​ណុះ​៣០​លិ​ត្រ​).១៣ ស្រោម​ដៃ ៦​កេះ​ធំ .​ទី​១៤.​របាំងមុខ ៦០០​ឈុត​.​ទី​១៥. ដបសម្រាប់បាញ់​អាកុលចំនួន​៣០ ដប​។​

មន្ត្រី​យោធា​កង​ទ​ព​ជើង​ទឹកមូលដ្ឋាន​សមុទ្រក្នុងពេល​ទ​ទួល​អំណោយបាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ កងទ័ពជើងទឹកដែល​ចុះ​យុទ្ធនា​ការជួយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វិដ​១៩​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេលនេះ​ បែងចែក​ជា​៣​ផ្នែក ហើយ​តាម​ការគ្រោងទុក​ក្រុមគ្រូពេទ្យ​នឹង​ប្រើ​រយៈពេល​៤៥​ថ្ងៃ ដើម្បី​ចាក់​ជូនប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់គ្នាៗ​ ទាំង​ដូស​លើក​ទី​១​ និង​ដូ​ស​លើក​ទី​២ ។​

ជាមួយគ្នានេះ ឧ​ត្ត​មនា​វី​ឯក​ អ៊ុក សីហា មេបញ្ជាការរង​កង​ទ័ព​ជើង​ទឹក ​និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ ក្នុងនាមនាយ​ឧ​ត្ត​មនា​វី ​ទៀ វិញ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កងទ័ពជើង​ទឹក បាន​ថ្លែង​អំណរ​អរគុណយ៉ាង​ជ្រាលជ្រៅដល់លោក​ឧកញ៉ា ទៀ វិចិត្រ និង​លោក​ជំទាវ ដែល​បានចំណាយធន់​ធាន ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ចែករំលែក ឧបត្ថម្ភ​ជួន​ដល់ ក្រុម​កងកម្លាំង​គ្រួ​ពេទ្យកងទ័ពជើងទឹកដែលកំពង់បំពេញ​បេសកម្ម​យ៉ាង​យកចិត្តទុកដាក់ ក្នុង​ការជួយ​ចាក់​វ៉ាកសាំង ដូន​ដល់​ប្រជាពលរដ្ឋ ក្នុង​ខេត្ត ព្រះសីហនុ ទាំងនេះ​គឺជា​ការចូល​រួ​ម​ចំណែកយ៉ាងសំខាន់​ជាមួយនឹង​រាជរដ្ឋាភិបាល ក្នុងពេលប្រយុទ្ធប្រឆាំង និង​ជំងឺឆ្លង​កូ​វិដ១៩ ៕​

អត្ថបទ ៖ កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១២ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម