Connect with us

ព័ត៌មានជាតិ

ការចាក់វ៉ាក់សាំងដូសទី២នៅខណ្ឌ៣ចុងក្រោយក្នុងក្រុងភ្នំពេញ ចាប់ផ្ដើមពីថ្ងៃទី២៥ មិថុនានេះតទៅ

បានផុស

នៅ

ភ្នំពេញ៖ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩នៅរាជធានីភ្នំពេញបានចាប់ផ្តើមដំណើរការចាក់ដូសទី២ជូនពលរដ្ឋនៅខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅដែលជាខណ្ឌចុងក្រោយចាប់ពីថ្ងៃទី២៥មិថុនានេះតទៅរហូតដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វេជ្ជបណ្ឌិត ងី ម៉េងហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានណែនាំដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារនិងខណ្ឌព្រែកព្នៅនេះអញ្ជើញរួសរាន់មកចាក់វ៉ាក់សាំងដូសទី២ចាប់ពីថ្ងៃទី២៥ ខែមិថុនាដល់ថ្ងៃទី៨ខែកក្កដាឆ្នាំ២០២១ខាងមុខខណៈចាក់ដូសទី១បានចាប់ផ្តើមកាលពីថ្ងៃទី១០ខែមិថុនារហូតដល់ថ្ងៃទី២៣មិថុនា ។

លោក វេជ្ជបណ្ឌិត បានបន្តទៀតថារាជធានីភ្នំពេញនឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅដើមសប្តាហ៍ខែក្រោយនេះហើយខណៈមកដល់ពេលនេះមានពលរដ្ឋរស់នៅនិងនិងស្នាក់នៅក្នុងរាជធានីភ្នំពេញប្រមាណជិត១លាន៥សែននាក់បានទទួលការចាក់វ៉ាក់សាំងដូសទី២។

លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានស្នើឱ្យអាជ្ញាធរខណ្ឌនីមួយៗពិសេសខណ្ឌដែលបានចាក់វ៉ាក់សាំងរួចហើយត្រូវស្រង់ស្ថិតិអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ដើម្បីឱ្យពួកគេទទួលបានចាក់គ្រប់ៗគ្នា។

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា ការទទួលបានវ៉ាក់សាំងគ្រប់ៗគ្នានេះនឹងជួយកាត់បន្ថយការចម្លងជំងឺពីធ្ងន់ធ្ងរទៅស្រាលព្រោះថាយើងមិនអាចលប់បំបាត់ជំងឺកូវីដ១៩បាន១០០ភាគរយបានទេតែ យើងអាចកាត់បន្ថយមិនឱ្យជំងឺនេះវិលទៅរកស្ថានភាពកាន់តែធ្ងន់ ធ្ងរបាន។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថាការធ្លាក់ចុះជំងឺកូវីដ១៩នៅរាជធានីភ្នំពេញនេះគឺដោយសារតែការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គ្របដណ្តប់បានស្ទើរ១០០ភាគរយនិងការអនុវត្តវិធានការ៣ការពាររួមមាន ពាក់ម៉ាសលាងសំអាតដៃនិងរក្សាគម្លាតសុវត្តិភាពនិង៣កុំរួមមានកុំទៅកន្លែងដែលមានមនុស្សអ៊ូរអរកកកុញច្រើនកុំទៅកន្លែងដែលបិទជិតគ្មានខ្យល់អាកាសចេញចូលនិងកុំចាប់ដៃគ្នា ប៉ះគ្នាឬអោបគ្នា។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី១០ខែម្ភៈឆ្នាំ២០២១រហូតមកដល់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៣៧១៥៧៥១នាក់ស្មើនឹង៣៧.១៦ភាគរយក្នុងនោះមានអ្នកចាក់ដូសទី២បានចំនួន២៧៦២៧៧៧នាក់នៃផែនការសរុប១០លាននាក់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ១៨ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ២៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៤០ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម