Connect with us

ព័ត៌មានជាតិ

ដំណាំកញ្ឆា៨ទីតាំងបន្ថែមទៀត នៅឃុំព្រះបាទជាន់ជុំ ត្រូវបានកាប់បំផ្លាញ

បានផុស

នៅ

កម្លាំងជំនាញ​នៃអធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ នៅថ្ងៃទី​២៤​ ខែមិថុនា ឆ្នាំ​២០២១ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទាំង​១២ បាន​ឡើង​រុករក​កាប់និង​ដុតបំផ្លាញ​ដំណាំ​កញ្ឆាខុសច្បាប់​ដែល​ជន​ខិល​ខូច​លួច​ដាំ​បាន​ចំនួន៨​ទីតាំង និងអាង​ស្តុក​ទឹក៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការចុះបង្ក្រាបកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ ​គឺធ្វើឡើងនៅ​ចំណុច​ដុប​ថ្ម​ចង្ក្រាន​ ស្ថិតនៅ​ភូមិសាស្ត្រឃុំ​ព្រះបាទជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ដែលមាន​ផ្ទៃដី​ប្រមាណ​២,២១៨​ម៉ែត្រក្រឡា និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់។

សូមរំលឹកថា ដំណាំកញ្ឆាខុសច្បាប់នៅក្នុងភូមិសាស្ដ្រស្រុកគិរីវង់​ ត្រូវបានកម្លាំងនគរបាល​ស្រុកចុះ​បង្ក្រាបជាបន្តបន្ទាប់ និងកាប់បំផ្លាញអស់ជាច្រើនកន្លែងផងដែរ តែម្ចាស់ដំណាំកញ្ឆទាំងនេះ នៅមិន​ទាន់ឃាតខ្លួនបានឡើយ រហូតប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាអាជ្ញាធរអនុវត្តវិធានការ​ខុស​គោលដៅ៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម