Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ បាននិងកំពុង​​ស្ដារ​ប្រឡាយ​មេ​២ខ្សែ នៅ​អម​​ផ្លូវជាតិ​លេខ​៤​និង​ផ្លូវ​រថភ្លើង ហើយ​គ្រោង​នឹង​ស្ថាបនា​ផ្លូវផងដែរ​

បានផុស

នៅ

​ដោយមាន​ការគិតគូរ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​កំបូល និង ពោធិ៍​សែន​ជ័យ បន្ត​ចុះកាយ​ស្តារលូ ប្រឡាយ​សំខាន់ៗ​មួយចំនួន ដើម្បី​រំដោះ​ជំនន់​ទឹកជំនន់ ជៀសវាង​អោយបាន​នូវ​ការលិចលង់​ភូមិដ្ឋាន​ប្រជាពលរដ្ឋ នា​រដូវវស្សា​នេះ ហើយ​ជា​គម្រោង អាជ្ញាធរ​ខណ្ឌ​កំបូល​ក៏​គ្រោង​នឹង​សុំ​ទៅ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្វើ​ផ្លូវ​នៅលើ​ខ្នង​ប្រឡាយ​នេះ ដើម្បី​រំដោះ​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ម៉ៅ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥​មិថុនា​នេះ​ថា ប្រឡាយ​មេ​ពីរ​ខ្សែ​នៅ​អម​សងខាង​ផ្លូវ​រថភ្លើង ពី​ផ្លូវជាតិ​លេខ​៤ ត​ភ្ជាប់​ទៅ​ប្រឡាយ​អូរ​លាវ ដើម្បី​បើកមុខ​ទឹក​អោយ​ហូរ​ទៅកាន់​បឹង​ទំនប់​កប់​ស្រូវ​។ ប្រឡាយ​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ពិសេស​ក្នុង​ទឹកដី​នៃ​ខណ្ឌ​កំបូល​ទាំងមូល និង​មួយផ្នែក​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ​។​

​លោក ម៉ៅ ប៊ុនធឿន​បន្តថា ការកាយ​ស្ដារ​ប្រឡាយ​ដ៏​សំខាន់​ទាំង​២​ខ្សែ​នេះ ធ្វើឡើង គឺ​ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ ទើប​មន្ទីរ​ធន ធាន​ទឹក​និង​ឧតុនិយម សហការគ្នា​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ធ្វើ​ការកាយ​ស្ដារតែម្តង ហើយ​គ្រោង​នឹង​ស្តារ​បញ្ចប់​នៅពេល​ដ៏​ខ្លី​ខាងមុខ​។

​លោក​បន្តទៀតថា ការកាយ​ស្តារ​ប្រឡាយ​មេ​១​ខ្សែ​នៅ​ខាងលិច​ផ្លូវ​រថភ្លើង យើង​កាយ​ស្ដារ ក្នុង​ទំហំ​មុខ​ប្រឡាយ​១២​ម៉ែត្រ​និង​ជម្រៅ រហូតដល់​ទៅ​៤ ម៉ែត្រ ចំណែកឯ​ប្រឡាយ​នៅ​ខាងកើត​ផ្លូវ​រថភ្លើង​ដែល យើង​បាន​នឹង​កំពុង​កាយ​ស្ដារ​នេះ មាន​ទំហំ​មុខ​ប្រឡាយ​៦ ម៉ែត្រ និង​ជម្រៅ​៤ មែន​ដូចគ្នា​។ លោក​ឱ្យដឹង​ដែរ​ថា ដើមឡើយ​ទីនេះ ជា​ប្រឡាយ​មេ​ចាស់ ប៉ុន្តែ​ត្រូវបាន​គោក​រាក់ ដោយ​ការចាក់ដី សំរាម​ហូរ​ចូល​និង​ស្មៅ​ដុះ​ជាច្រើន​ឆ្នាំ រហូតដល់​លុប​បាត់​ប្រឡាយ​ទាំងមូល​តែម្ដង និង​ធ្វើឱ្យ​ទឹក​មិនអាច​ហូរ​កាត់​ទីនេះ​ទៅកាន់​បឹង​ទំនប់​កប់​ស្រូវ​បាន បង្ក​ឲ្យ​មានការ​លិចលង់​ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ ជា​រៀងរាល់ឆ្នាំ នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​ជាពិសេស ​ក្នុង​ទឹកដី​ខណ្ឌ​កំបូល​និង​មួយ​ផ្នែក​នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​លោក​បញ្ជាក់ទៀតថា ក្រោយពី​ប្រឡាយ​មេ​ទាំងពីរ​ខ្សែ​នេះ ដំណើរការ​ឡើងវិញ វា​នឹងមាន​តួនាទី​រំដោះ​ទឹកភ្លៀង​ហូរ​មកពី​ស្រុក​អង្គស្នួល បែក​ចាន នៃ​ខេត្តកណ្ដាល ខណ្ឌ​កំបូល និង​ពោធិ​សែន​ជ័យ​។ លោក​រំពឹងថា នៅក្នុង​រដូវវស្សា​ឆ្នាំនេះ នឹង​ជួយ​កាត់បន្ថយ​បាន​យ៉ាង​ប្រសើរ​នូវ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ​ក្នុងឆ្នាំនេះ​។

​លោក ឃឹម ស៊ុន​សូ​ដា បានបញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំក្រោយ​បន្ទាប់ពី​កាយ​ស្ដារ​ប្រឡាយ​ទាំង​២​ខ្សែ​នេះ​រួចហើយ រដ្ឋបាល​ខណ្ឌ​កំបូល​ក៏​គ្រោង​និង​មាន​សំណើ​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឈូសឆាយ​ខ្នង​ប្រឡាយ​ឱ្យ​រាបស្មើ​ធ្វើជា​ផ្លូវ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន ជាពិសេស​គឺអាច​រំដោះ​ការកកស្ទះ​ចរាចរណ៍​ពី​កំណាត់​ផ្លូវជាតិ​លេខ ៤​បាន​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ថ្នាក់​ដឹក នាំ មន្ត្រី​នៃ​រដ្ឋបាល​ខណ្ឌ​កំបូល ក្រៅពី​មមាញឹក​នឹង​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ក្នុង​មូលដ្ឋាន ក៏​បាននិងកំពុង​មមាញឹក ក្នុងការ​ស្ដារ​ប្រឡាយ​លូ​សំខាន់ៗ​នៅក្នុង​ដែនដី​របស់ខ្លួន ក្នុងនោះ​មាន​ប្រឡាយ​អម​សងខាង​ផ្លូវជាតិ​លេខ​៤ ប្រឡាយ​អម​សងខាង​ផ្លូវ​ចូលទៅ​ខណ្ឌ​កំបូល ប្រឡាយ​អូរ​ខ្សាច់ និង​លូ ប្រឡាយ​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ធានាបាន​ថា នៅ​រដូវវស្សា​នេះ អាចជួយ​កាត់បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​បាន​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​ដំណាំកញ្ឆា៨ទីតាំងបន្ថែមទៀត នៅឃុំព្រះបាទជាន់ជុំ ត្រូវបានកាប់បំផ្លាញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៣ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម