Connect with us

ព័ត៌មានជាតិ

លោក ប្រាជ្ញ ចន្ទ ចូលស្បថឡើងកាន់ដំណែង នៅរសៀលនេះ និងឡើងកាន់ដំណែងដើមខែក្រោយ

បានផុស

នៅ

លោក ប្រាជ្ញ ចន្ទ បានប្រាប់ អ្នកសារព័ត៌មាន ថា ការស្បថចូលកាន់តំណែង ធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១​នេះ នៅក្នុងព្រះបរមរាជវាំង។

លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត (គ.ជ.ប) បានប្រាប់ កម្ពុជាថ្មី នារសៀលថ្ងៃទី២៥ ខែមិថុនា នេះថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ខាងមុខ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្មី នឹងអញ្ជើញ​ទៅ​ដល់ គ.ជ.ប ហើយនឹងមានពិធីប្រកាសចូលកាន់តំណែងនៅពេលនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែង​តាំងជា​ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានលាលែងដោយសាតែបញ្ហាសុខភាព ហើយការចេញព្រះរាជក្រឹត្យតែងតាំង​នេះបានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយទទួលបានសំឡេងព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំង​ដោយ​ព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ផងដែរ។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីររូប (លោក ប្រាជ្ញ ចន្ទ និង លោក ការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើជាបេក្ខភាពប្រធាន គ.ជ.ប ទៅ កាន់រដ្ឋសភា។

លោក ប្រាជ្ញ ច័ន្ទ  ត្រូវបានគេស្គាល់ថា ជាអតីតអភិបាលខេត្តបាត់ដំបង អតីតអភិបាល​ខេត្តត្បូងឃ្មុំ អតីតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នជាតំណាង រាស្ត្រ​មណ្ឌល​ខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការ សិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា​នៃរដ្ឋសភា។​ លោកធ្លាប់កាន់តំណែងជា​អភិបាលខេត្តបាត់ដំបងចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ ហើយនៅខែមករា ឆ្នាំ២០០១៤​ លោកត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ នៅពេលរាជរដ្ឋាភិបាល​សម្រេចបង្កើតខេត្តត្បូងឃ្មុំៗថ្មី ហើយរហូតដល់ខែមីនា ឆ្នាំ២០១៩ លោកត្រូវបាន​រដ្ឋសភា​ជ្រើសតាំងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម