Connect with us

ព័ត៌មានជាតិ

ធនាគារពិភពលោក​អនុម័ត​ទឹកប្រាក់​ ២០០​លាន​ដុល្លារ​ ជួយសង្គ្រោះ​សេដ្ឋកិច្ច​កម្ពុជា

បានផុស

នៅ

​ភ្នំពេញ ​៖​ ក្រុមប្រឹក្សានាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក​ បាន​អនុម័ត​កញ្ចប់​ឥណទាន​ដែលមាន​តម្លៃ​ទឹកប្រាក់​ចំនួន​២០០​លាន​ដុល្លារ​អាមេរិក ​របស់​សមាគមន៍​អភិវឌ្ឍន៍​អន្តរជាតិ (IDA) ដើម្បី​ជួយសង្គ្រោះ ការ​រើប​ឡើងវិញ និង​ការកសាង​ភាព​ធន់​របស់​កម្ពុជា​។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូ​វីដ​១៩ តាមរយៈ​កិច្ច​អន្តរាគមន៍​សង្គ្រោះ​ទាន់ពេលវេលា និង​ចំ​គោលដៅ​សម្រាប់​ពលរដ្ឋ​ងាយ​រងគ្រោះ​, ការសម្រួល​ឲ្យ​សេដ្ឋកិច្ច​រើប​ឡើងវិញ​ដោយ​ស្វាហាប់​តាមរយៈ​ការកែទម្រង់​ជា​រចនាសម្ព័ន្ធ និង​ការ​កសាង​ភាព​ធន់​សម្រាប់​ទប់ទល់​ទៅ​នឹង​ស្ថានភាព​អង្រួន​ផ្នែក​សេដ្ឋកិច្ច​នា​ពេល​អនាគត​។

នេះ​ជា​លើកដំបូង​ហើយ​ក្នុង​រយៈពេល​៣០​ឆ្នាំ​ ដែល​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២០ បាន​រួញ​ទំហំ​អស់ ៣,១​ភាគរយ ហើយ​ពេលនេះ កម្ពុជា​កំពុង​ស្ថិតនៅ​កណ្តាល​ស្ថានភាព​ដ៏​អាក្រក់​នៃ​ការឆ្លង​វីរុស​កូ​វីដ​១៩ ចាប់តាំងពី​មានការ​ផ្ទុះឡើង​នៃ​ការ​រាតត្បាត​ជំងឺ​នេះ​ដំបូង​មក​។​

វិស័យ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​រួមមាន ផ្នែក​កាត់ដេរ ទេសចរណ៍ និង​សំណង់ ហើយ​វិស័យ​ទាំងនេះ​សុទ្ធតែ​បានផ្តល់​ការងារ​ច្រើនជាងគេ​នៅ​កម្ពុជា ដែល​វា​បាន​បង្កើត​បន្ថែម​នូវ​បញ្ហា​ប្រឈម​សម្រាប់​ការស្តារ​សេដ្ឋកិច្ច​ឲ្យ​មាន​និរន្ត​ភាព​ឡើងវិញ​។

ខណៈ​ដែល​វិធាន​ទប់ស្កាត់​បញ្ហា​ប្រឈម​សំខាន់ៗ​បំផុត​នៅ​មិនទាន់មាន ការ​រាតត្បាត​ជំងឺ​នេះ​អាច​នឹង​បណ្តាលឱ្យ​ភាព​អត់​ការងារ​ធ្វើ និង​ភាពក្រីក្រ​កាន់តែ​កើនឡើង​ថែមទៀត ដែល​ក្នុងនោះ ពលរដ្ឋ​ជិត​មួយ​លាន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្លាក់ចុះ​ទៅក្នុង​ភាពក្រីក្រ​វិញ​។

ធនាគារពិភពលោក​ប​ន្ត​ថា គម្រោង DPF នេះ នឹង​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ស្ថានការណ៍​អាក្រក់​ណាមួយ​ដែល​កើត​ចេញពី​ការ​រាតត្បាត​របស់​ជំងឺ​នេះ ដោយ​ជួយ​ទ្រទ្រង់​ដល់​ចំណាត់ការ​នានា​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ និង ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់​។​

ចំណាត់ការ​ទាំងនោះ​រួមមាន​ការ​ធ្វើ​កំណែទម្រង់​ដើម្បី​កែលម្អ​បរិយាកាស​ធ្វើ​ធុរកិច្ច ព្រមទាំង​វិធានការ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​សមត្ថភាព​របស់​ស្ថាប័ន​ប្រមូល​ចំណូល​របស់​រដ្ឋ​។

លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​« ច្បាស់​ណាស់ ប្រទេស​កម្ពុជា​ពិតជា​ត្រូវការ​ធនធាន​ដែល​អាច​យក​ទៅ​បញ្ចេញ​ឱ្យបាន​រហ័ស​សម្រាប់​ទ្រទ្រង់​ដល់​កម្មវិធី​គ្រប់​ជ្រុងជ្រោយ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​ជនក្រីក្រ​បំផុត​ពី​ផល​ប៉ះទង្គិច​របស់​វិបត្តិ​នេះ និង​ដើម្បី​ជួយ​ដល់​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេស​ឱ្យ​ងើប​ឡើងវិញ​»៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម