Connect with us

ព័ត៌មានជាតិ

ផ្លូវ​១៥១​ក្នុង​សង្កាត់ពញ្ញា​ពន់ និង​ធ្វើការ​ជួសជុល​ស្អាត​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ​

បានផុស

នៅ

​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៥ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​០៣ នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​នេះ លោក​សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អ​ភិបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​លើកឡើងថា ផ្លូវ​១៥១​នៅ​ចំណុច​ភូមិធំ​ត្បូង និង​ភូមិធំ​ជើង​ស្ថិតក្នុង​សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ដែល​រង​ការខូចខាត​ប្រមាណ​ជាង​៣០០​ម៉ែត្រការ៉េ ត្រូវបាន​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អនុញ្ញាតិ​ឲ្យ​ធ្វើការ​ជួសជុល​ស្អាត​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខនេះ ដែល​ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​សុខ សម្បត្តិ បន្ត​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​ក្នុង​ការធ្វើ​ចរាចរណ៍ ហើយ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ស្រួល​នាពេល​កន្លងមក ផ្លូវ​លេខ​១៥១​នេះ​ត្រូវបាន​សាលា​ខណ្ឌ​កៀងគរ​ថវិកា​ពី​សប្បុរសជន និង​ថវិកា​របស់​សាលា​ខណ្ឌ​ផ្ទាល់ បានធ្វើការ​ជួសជុល​បឋម​ជាច្រើនលើក​មក​ហើយ ហើយ​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ធ្វើការ​ជួសជុល​ស្អាត​ឡើងវិញ​ហើយ សូម​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន មេត្តា​ជួយ​ថែរក្សា​ផ្លូវ​នេះ​ផង ជាពិសេស​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ហាម​ដាច់ខាត មិន​ឲ្យ​រថយន្ត​ធុន​ធំ ឆ្លងកាត់​ជាដាច់ខាត​ដែល​អាចធ្វើអោយ​ខូច​ផ្លូវ​ដូច​មុន​ទៀត​។​

​ក្នុង​នោះ​ផង​ដែរ ​លោក​អ​ភិបាល​ខណ្ឌ​ព្រែក​ព្នៅ ក៏​បាន​ដាស់តឿន​ដល់​សង្កាត់​ទាំងអស់ ត្រូវធ្វើ​របាយការណ៍​ឲ្យ​ទាន់​ពេល​វេលា បើ​ការងារ​ដែល​យើង​ធ្វើ​ហើយ ហើយ​គ្មាន​របាយការណ៍​ដូច​យើង​អត់​បានធ្វើ​ដែរ​។ ជាង​នេះទៅ​ទៀត​ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំ​ងឺ​កូ​វីដ​១៩ មិនទាន់​ថមថយ​សង្កាត់​ទាំងអស់​ត្រូវ​រៀបចំ​វីដេអូ​ស៊ូ​ម ឲ្យ​បាន​គ្រប់ៗ​គ្នា​និង​បាន​ឆាប់ ដើម្បី​មានការ​ប្រជុំ​ដោយ​យើង​មិនបាច់​ប្រមូលផ្តុំ​មនុស្ស​ច្រើន​។

គួរ​បញ្ជាក់​ថា របៀបវារៈ: ក្នុង​អង្គប្រជុំ​នេះ​រួមមាន ទី​១-​ពិនិត្យ និង​អនុម័ត សេចក្តីព្រាង​កំណត់ហេតុ​លើក​ទី​២៤ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១ ទី​២-​ពិនិត្យ និង​អនុម័ត សេចក្តី​ព្រាង​របាយការណ៍​ប្រចាំខែ​ឆមាស​ទី​១ ឆ្នាំ​២០២១ ស្តី​ពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ទី​៣-​ពិនិត្យ និង​អនុម័ត​ស្តីពី​ការបែងចែក​ប្រាក់រង្វាន់​ប្រចាំខែ​មិថុនា និង​យន្តការ​របស់​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​និង​ទី​៤-​បញ្ហា​ផ្សេងៗ​៕

ដោយ ៖ ឧ​ត្ត​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម