Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ខេត្ត​ប៉ៃលិន បន្ត​ជួសជុល​ផ្លូវ​ខេត្ត​លេខ ១៥៩៤ ប្រវែង ២៩.០៥០​គ​.​ម ក្នុងស្រុក​សាលា​ក្រៅ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ពលរដ្ឋ​

បានផុស

នៅ

ប៉ៃលិន ៖ ដើម្បី​ឆ្លើយតប ចំពោះ​តម្រូវការ និង​សម្រួល ដល់​ការ ធ្វើដំណើរ ប្រកប​របរ​រកស៊ី​ប្រចាំថ្ងៃ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ជា​សេនាធិការ បាន​បន្ត​ធ្វើ​ការ​ជួលជុល​ថែទាំ ជាប្រចាំ នៅ​កំណាត់​ផ្លូវ​ខេត្ត​លេខ ១៥៩៤(​ភ្នំ​ស្ពុង​-​ភូមិ​ដីស​) ក្នុងស្រុក​សាលា​ក្រៅ ដើម្បី​កុំ​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ ដោយ​ចំណាយ​លើ​ការ​ជួសជុល ឬ​ស្ថាបនា​ឡើងវិញ​អស់​ថវិកា​ជាច្រើន ហើយក៏​ដើម្បី​បង្ក​ភាព​ងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក អ៊ា​ត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ដោយ​អនុវត្ត​តាម​ការណែនាំ របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក្រុមការងារ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន តែងតែ​បន្ត​ចុះ​ធ្វើការ​ជួលជុល ថែទាំ​ផ្លូវ កៀរ​សម្រួល ថែម​ល្បាយ​ថ្ម ស្រោច​ទឹក កិន​បង្ហាប់ ដើម្បី​បង្ក​ភាព​ងាយស្រួល ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ មិន​ថា​ថ្ងៃ​ឈប់សម្រាក ឬ​ថ្ងៃ​ធ្វើការ បើ​ទោះ​បី ស្ថិត​ក្នុង​ដំណាក់កាល នៃ​ការបង្ការ ទប់ស្កាត់​និង​ជំងឺ​កូ​វីដ​-១៩ យ៉ាង​ណា​ក្តី ដើម្បី​សម្រេច​ផែនការ ដែល​បាន​គ្រោងទុក ព្រមទាំង​សម្រួល​ចរាចរណ៍ ទៅមក របស់​ប្រជាពលរដ្ឋ ងាយស្រួល​ធ្វើដំណើរ​ទៅ​ផ្សារ សាលារៀន មន្ទីរពេទ្យ និង​ដឹក​កសិផល​ទៅកាន់​ទីផ្សារ​ផងដែរ​។​

ជា​មួយ​គ្នា​នេះ​ លោក អ៊ា​ត សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ប៉ៃលិន ក៏​បាន​បញ្ជាក់​ដែរ​ថា សម្រាប់​អាជ្ញាធរខេត្ត​ប៉ៃលិន គឺ​នៅ​តែ​មាន​សកម្មភាព​អភិវឌ្ឍន៍ ឥត​ឈប់ឈរ ពិសេស ការ​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដូចជា​ការ​កសាង និង​ជួសជុល​ផ្លូវថ្នល់ សម្រាប់​ធ្វើដំណើរ ការស្តារ និង​ជួសជុល​ប្រឡាយ ស្រះ និង​ទ្វារ​ទឹក សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ជាដើម និង​ការអភិវឌ្ឍន៍​សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​រួម​ខេត្ត​ប៉ៃលិន​ជាដើម​។

លោក​ប្រធាន ក៏បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​អម​សងខាង​ផ្លូវ ត្រូវ​ចូលរួម​ជួយ​ថែរក្សា​ផ្លូវ ដើម្បី​ធានា ឱ្យ​ការប្រើប្រាស់​បាន​យូរ​អង្វែង​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​ខេត្ត​លេខ​១៥៩៤(​ភ្នំ​ស្ពុង​-​ភូមិ​ដីស​) មាន​ប្រវែង​សរុប ២៩.០៥០​គ​.​ម ដោយ​បាន​បម្រើ​ផលប្រយោជន៍ ប្រជាពលរដ្ឋ ដែល​រស់នៅ អម​សងខាង​ផ្លូវ​មួយ​ខ្សែ​នេះ ដោយផ្ទាល់​មាន​ចំនួន​៨​ភូមិ គឺ​ភូមិ​ទំនប់ ភូមិ​អូ​រគ​ន្ធៀ​ង​វ៉ា ភូមិ​អន្លង់​រក្សារ ភូមិ​ភ្នំ​ក្រិ​ញ ភូមិ​បាយសី ភូមិ​ភ្នំ​ព្រាល ភូមិ​អូរ​ដូនតា​ក្រោម និង​ភូមិ​ដីស ស្ថិត​ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ផងដែរ​៕

ដោយ ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៨ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម