Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តី​ជូនដំណឹង ស្តី​ពី​កាលបរិច្ឆេទ​ចុងក្រោយ នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​​រាជធានី​ភ្នំពេញ​

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្តី​ជូនដំណឹង ស្តីពី​កាលបរិច្ឆេទ​ចុងក្រោយ នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សេចក្តីជូនដំណឹង​នេះ បាន​បញ្ជាក់​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ដោយ​អនុលោម​តាម​ផែនការមេ សម្រាប់​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​មាន​អនុគណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជា​សេនាធិការ និង​ដែលមាន កិច្ចសហការ​ពី​ក្រុមគ្រូពេទ្យ​នៃ កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ (TYDA) ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ស​.​ស​.​យ​.​ក និង​ក្រុម​គ្រូពេទ្យ​នៃ​អង្គភាព​ផ្សេងៗ បាន​ដំណើរការ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើងទៅ​នៅ រាជធានី​ភ្នំពេញ​បាន​យ៉ាង​រលូន ស្របតាម​ជំហាន​កម្មវិធី​ការងារ ដែល​បាន​គ្រោងទុក ហើយ​ប្រជាពលរដ្ឋ​ក៏បាន ស្ម័គ្រចិត្ត​យ៉ាង​សស្រាក់សស្រាំ តម្រង់​ជា​ជួរ​មកចាក់​វ៉ាក់សាំង តាម​គោលដៅ​នៃ​ខណ្ឌ​នីមួយៗ ដែល​គិត​មកដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ បាន​ចំនួន ១,៦៦២,៣៥៦ នាក់ (​ដូ​ស​ទី​១) និង ១,៤៩៨,៧៨៧ នាក់ (​ដូ​ស​ទី​២)​។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក្តី រដ្ឋបាល​រាជធានី​ភ្នំ​ពេញ​សង្កេត​ឃើញ​ថា នៅ​មាន​ប្រជាពលរដ្ឋ​មួយ ចំនួន​តូច​ទៀត​ពុំទាន់ រួសរាន់​មក​ទទួល​ការចាក់​វ៉ាក់សាំង នៅឡើយ​។ ដើម្បី​ឈាន​ទៅ សម្រេច​លទ្ធផល​ឱ្យបាន ជោគជ័យ​១០០% ស្របតាម​ផែនការ យុទ្ធសាស្ត្រ​របស់ គណៈកម្មការ​ចាក់​វ៉ាក់សាំង និង​រាជរដ្ឋាភិបាល ដែល​គ្រោង​បិទ​បញ្ចប់ យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន ប្រជាពលរដ្ឋ​នៅ រាជធានី​ភ្នំពេញ នៅ​សប្តាហ៍​ទី​១ ខែកក្កដា ឆ្នាំ​២០២១​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ដែល​កំពុង រស់នៅ​ស្នាក់នៅ ប្រកប​អាជីវកម្ម​មុខរបរ​ផ្សេងៗ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែល​ពុំទាន់​បានទទួល ការចាក់​វ៉ាក់សាំង សូ​អញ្ជើញ​រួសរាន់ មកចាក់​វ៉ាក់សាំង ចាប់ពី​ថ្ងៃទី​២៧ ខែមិថុនា រហូតដល់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ កុំបី​ខាន​នៅតាម​ទីតាំង ដែល​បានកំណត់​ក្នុង​ខណ្ឌ​ទាំង​១៤៕

​ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម