Connect with us

ព័ត៌មានជាតិ

ដឹង​ថា​សង្សារ​មាន​គូ​ដណ្ដឹង​បាញ់សម្លាប់​នៅ​កែង​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​រួច​ទើប​បាញ់សម្លាប់​ខ្លួនឯង​ជា​ក្រោយ

បានផុស

នៅ

ស្ទឹងត្រែង ៖ ស្ត្រី​វ័យក្មេង​លក់​សាច់សត្វ​ព្រៃ​នៅ​កែង​ផ្សារ​សាមគ្គី​ស្ទឹងត្រែង​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ចំក្បាល​ស្លាប់​ភ្លាមៗ រួច​ទើប​បាញ់សម្លាប់​ខ្លួនឯង​ជា​ក្រោយ​។​ ដោយ​គេ​ដឹង​ថា ​ស្ត្រី​ជា​សង្សារ​មាន​គូ​ដណ្ដឹង​ថ្មី​នឹង​ត្រូវ​សែន​ប្រេន​ ធ្វើជា​ប្ដី​ប្រពន្ធ​នៅ​ថ្ងៃទី ២៨​មិថុនា​ខាងមុខនេះ​។​

ករណី​បាញ់ប្រហារ​ខាងលើ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​៤​និង​៤៥​នាទី ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​កែង​ជ្រុង​ខាងកើត ឈាង​ខាងជើង ផ្សារ​សាមគ្គី​ស្ទឹងត្រែង ផឹក​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​អ្នក​លក់​ដូរ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅមុន​កើតហេតុ គេ​បានឃើញ​ខ្មាន់កាំភ្លើង​ជា​ជនដៃដល់ ដើរ​សំដៅ​មករក​ស្ត្រី​រងគ្រោះ​កំពុង​អង្គុយ​លក់​សាច់​សត្វព្រៃ រួច​ដក​កំ​ភ្លើង​(​ម៉ាក ឡុ​ក​)​បាញ់​ស្ត្រី​រងគ្រោះ​ចំក្បាល​ស្លាប់​ភ្លាម​តែម្ដង​។ រួច​ទើប​ជនដៃដល់​បាញ់​ខ្លួនឯង​សម្លាប់​ជា​ក្រោយ​។

សមត្ថកិច្ច​បញ្ជាក់ថា ស្ត្រី​ដែល​ត្រូវ​ជនដៃដល់​បាញ់សម្លាប់​មានឈ្មោះ​សឿន ណា​រី ភេទ​ស្រី​អាយុ​២១​ឆ្នាំ មុខរបរ​លក់​សាច់សត្វ​ព្រៃ មាន​ទីលំនៅ​ភូមិ​កាំ​ង​មេម៉ាយ សង្កាត់​ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង​។ ចំណែក​ជនដៃដល់​ជា​ខ្មាន់កាំភ្លើង​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ខាងលើ​ជា​សង្សា​របស់​ជន​ដៃដល់ ក្រោយ​ដឹង​ថា​មាន​គូ​ដណ្ដឹង​ថ្មី​ថា​នឹង​រៀបចំ​សែន​នៅ​ថ្ងៃទី ២៨ មិថុនា​ខាងមុខនេះ ធ្វើ​ឲ្យ​ជនដៃដល់​ខឹង ទើប​សម្រេចចិត្ត​មក​បាញ់សម្លាប់​សង្សារ រួម​ទាំង​ខ្លួនឯង​ផង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើ​កោសល្យវិច័យ​ទៅលើ​សព​ស្ត្រី​រងគ្រោះ និង​ជនដៃដល់ ដើម្បី​រក​អនត្តសញ្ញា​ខ្មាន់កាំភ្លើង​នៅឯណា​។ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​សព​ជនដៃដល់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ប្រគល់ឱ្យ​យកទៅ​ធ្វើបុណ្យ​ផងដែរ​៕

ដោយ ៖ ងិន​លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម