Connect with us

ព័ត៌មានជាតិ

ផ្សារក្រុងសួងត្រូវផ្អាកមួយរយៈ ខណៈរកឃេីញអាជីវករមានវិជ្ជមានកូវីដ

បានផុស

នៅ

ត្បូងឃ្មុំ ៖  ការរកឃើញវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ហើយអាជ្ញាធរសម្រេចបិទខ្ទប់តូបពាក់ព័ន្ធចំនួន ៦០តូប និងឈានទៅបិទផ្សារសួងទាំងមូលក៏ដោយ ប៉ុន្តែយើងនៅតែមិនទាន់អាចកាត់ផ្តាច់ខ្សែចម្លងបាននៅឡើយ ។  នេះបើតាម លោក ជា ណារ៉ុន អភិបាល ក្រុងសួង ឲ្យដឹងនាព្រឹកថ្ងៃទី២៦.០៦.២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះមានតែបងប្អូន ដែលបានដឹងខ្លួនមានការពាក់ព័ន្ធ សូមកុំមានការភិតភ័យខ្មាស់អៀនលាក់បាំងគេចវេស ត្រូវរាយការណ៍ការពិត ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក ក្នុងការឈានទៅកាត់ផ្តាច់ការចម្លងបន្ត ដែលរុញច្រានឲ្យសភាពការធូរស្រាល នឹងអាចដំណើរការផ្សារសួងឡើងវិញបាន។

រីឯអ្នកដទៃទៀត សូមកុំមើលស្រាល ត្រូវអនុវត្តន៍ឲ្យបានម៉ើងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» ដែលរាជរដ្ឋាភិបាលកម្ពុជា ពិសេសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែអំពាវនាវ ទទូចហើយទទូចទៀតដល់ពលរដ្ឋនូវគ្រប់កម្មវិធីដែលមានវត្តមាន ខណៈជាទូទៅសង្កេតឃើញថា អាជីវករ ក៍ដូចជាប្រជាជន នៅតាមទីប្រជុំជន ពុំបានអនុវត្តន៍ការពាក់ម៉ាស លាងដៃ និងរក្សាគម្លាតបានត្រឹមត្រូវនោះឡើយ ជាហេតុធ្វើឲ្យការកើតមានជំងឺកូវីដ១៩ និងការចម្លងបន្ត មានការវិវត្តន៍ កាន់តែគួរឲ្យព្រួយបារម្ភ៕

អត្ថបទ  និង  រូបភាព លោក  ហុង  ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម