Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែងប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦១នាក់បន្ថែម

បានផុស

នៅ

ខេត្តស្ទឹងត្រែង:គិតត្រឹមល្ងាចថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាស រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៦១នាក់បន្ថែមទៀត ភាគច្រើនជាបុគ្គលិកនារីៗបម្រើការងារក្នុងខារ៉ាអូខេ និងបុរសៗដែលបានចូលច្រៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកដំបូងហើយ ដែលខេត្តស្ទឹងត្រែងផ្ទុះកូវីត១៩ ខ្លាំងចេញពីហាងខារ៉ាអូខេចំនួន ៤ កន្លែង ដែលបានកែឈ្មោះមកដាក់ជាអាហារដ្ឋាន ភោជនីយដ្ឋាន លួចលាក់បើកឱ្យភ្ញៀវចូលច្រៀងផ្ទុយពីវិធានការសុខាភិបាល តែរយៈពេល ២ ថ្ងៃសោះក្រុមគ្រូពេទ្យរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ៩១នាក់ ថ្ងៃ ២៤រកឃើញ៣០នាក់ នឹងថ្ងៃទី ២៥រកឃើញ៦១នាក់។

ហាងខារ៉ាអូខេដែលបានកែមកដាក់ជាអាហារដ្ឋានភោជនីយដ្ឋាននោះមាន១-ឈ្មោះភោជនីយដ្ឋាន “កាឡាក់ស៊ី” ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។ ២-អាហាររដ្ឋាន”វិមានមាស”ស្ថិតក្នុងភូមិរាជានុកូលសង្កាត់ ក្រុងស្ទឹងត្រែង។ ៣-អាហារដ្ឋាន”ស្រីម៉ៅ” ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ ក្រុងស្ទឹងត្រែង។ ៤-អាហារដ្ឋាន”សួនរីករាយ”ស្ថិតក្នុងភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង។

 ក្នុងស្ថានភាពជំងឺកូវីដ១៩ រីករាលដាលយ៉ាងឆាប់រហ័សឆ្លងចូលសហគមន៍ នៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីប្រកាសបន្ទាន់មួយជូនដល់សាធារណៈជន ក៏ដូចប្រជាពលរដ្ឋខេត្តស្ទឹងត្រែង អ្នកដែលពាក់ព័ន្ធចេញចូលអាហារដ្ឋាន

ភោជនីយដ្ឋាន៤កន្លែងខាងលើត្រូវយកសំណាកវិភាគធ្វើតេស្តរកមេរោគកូវីត១៩ ជៀសវាងបង្កើនការរីករាលដាលកាន់តែច្រើនចូលសហគមន៍បន្ថែមទៀត។

 រដ្ឋបាលខេត្តស្ទឹងត្រែង:បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ-៣កុំ ឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នាជាពិសេស គឺការពាក់ម៉ាស និងលាងសំអាតដៃនិងអាកុល ឬសាប៊ូជាប់ជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាព។

 សូមបញ្ជាក់ថា:អាហារដ្ឋានភោជនីយដ្ឋាន៤ កន្លែងខាងលើត្រូវបានរដ្ឋបាលខេត្តប្រកាសបិទខ្ទប់ជាបណ្ដោះអាសន្នរងចាំចេញសេចក្តីសម្រេចជាថ្មី។ បច្ចុប្បន្នថ្ងៃទី ២៥ មិថុនានេះមានអ្នកឆ្លងកូវីត១៩ ចំនួន៦១នាក់បន្ថែមទៀត សរុប១២០ នាក់ ជាសះស្បើយ១៣នាក់ ស្រី៦នាក់ និងកំពុងសម្រាកព្យាបាល ១០៧នាក់ ស្រី ៦១ នាក់៕

ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម