Connect with us

ព័ត៌មានជាតិ

កសិករដាំបន្លែក្នុងផ្ទះសំណាញ់អាចរកចំណូលបាន១៨លាន រៀលក្នុង១ឆ្នាំ

បានផុស

នៅ

កសិករដាំបន្លែក្នុងផ្ទះសំណាញ់ដាំបាន៦ដងនិងចំណេញប្រាក់ជាង១០លានរៀលក្នុង១ឆ្នាំដាំបានច្រើនជាងការដាំនៅតាមទីវាលបើធៀបទៅនឹងទំហំផ្ទៃដីប៉ុនគ្នា។ កសិករក្នុងគម្រោង ASPIRE នៅខេត្តកណ្តាលបានដាំស្ពៃក្រញ៉ាញ់ (បន្លែសុវត្ថិភាព)ក្នុងផ្ទះសំណាញ់ទំហំ ៥០០ ម៉ែត្រក្រឡា គាត់អាចដាំបានចំនួន៦លើកក្នុង១ឆ្នាំ និងទទួលបានប្រាក់ចំណូលចំនួន ១៨ លានរៀលក្នុង១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីដកប្រាក់ចំណាយសរុបអស់ចំនួន ៧ ៥០០ ០០០ រៀលក្នុង១ឆ្នាំ (ធាតុចូល ១ ៣៥០ ០០០ រៀល ពលកម្ម ៣ ៧៥០ ០០០ រៀល រំលស់ផ្ទះសំណាញ់ ២ ៤០០ ០០០ រៀល) គាត់អាចទទួលបានប្រាក់ចំណេញជាមធ្យមចំនួន ១០ ៥០០ ០០០ រៀលក្នុង១ឆ្នាំ។

ផ្ទុយទៅវិញ បើប្រៀបធៀបជាមួយការដាំនៅទីវាល ទំហំដីប៉ុនគ្នា គាត់អាចដាំបានតែ ៤លើកក្នុង១ឆ្នាំ ហើយទទួលបានប្រាក់ចំណូលសុទ្ធត្រឹមតែ ៨ ៣៨០ ០០០ រៀលប៉ុណ្ណោះក្នុង១ឆ្នាំ ។

ហេតុដូច្នេះហើយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកដៃគូ សហការ គាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីច្បាមយកកាលានុវត្តភាពពង្រឹង និងពង្រីកផលិតកម្មដំណាំបន្លែក្នុងផ្ទះសំណាញ់ទាំងសរីរាង្គ និងសុវត្ថិភាព ដោយធ្វើការអនុវត្តបច្ចេកវិទ្យាទំនើប សមស្រប ការចងក្រងបណ្តុំផលិត ការអនុវត្ត CamGAP ការប្រើប្រាស់ QR Code  ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការតភ្ជាប់បណ្តាញទីផ្សារតាម Online ការអនុវត្ត Cold Chain System ការរៀបចំកន្លែលក់ដុំបន្លែក្នុងសហគមន៍ ឬផ្សារណាត់ចុងសប្តាហ៍ និងផ្សារទំនើប។ល។

យន្តការសំខាន់ៗទាំងអស់នេះគឺដើម្បីឈានឆ្ពោះទៅធ្វើការលើកកម្ពស់កសិផល/ផលិតផល ខ្មែរ តាមរយៈការជំរុញផលិតភាពផលិតកម្មដំណាំបន្លែលើផ្ទៃដីដដែល ធានាគុណភាព សុវត្ថិភាព តម្លៃ ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាសធាតុ បរិយាប័ន និន្នាការកើនឡើងនៃការបរិភោគបន្លែផលិតក្នុងស្រុក និងជាពិសេសចូលរួមបង្កើនផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែពីបរទេស។

យោងតាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ក្រោមកិច្ចសហការជាមួយគម្រោងដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ជាពិសេសកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានធ្វើឲ្យចំនួនផ្ទះសំណាញ់កើនឡើងពី ៥៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០១៩ ទៅ ៩៥៩ ផ្ទះសំណាញ់ ក្នុងឆ្នាំ ២០២០    ហើយចំនួននេះនឹងមានកើនឡើងជាលំដាប់នៅឆ្នាំបន្តបន្ទាប់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ នាទី មុន

តើ សីលធម៌ ក្នុងសង្គមខ្មែរ កើតឡើងដោយរបៀបណា?

ព័ត៌មានជាតិ៨ នាទី មុន

រដ្ឋបាលខេត្តសៀមរាប បើកយុទ្ធនាការតេស្តរក សារធាតុញៀនលើមន្ត្រីរាជការរបស់ខ្លួន

ព័ត៌មានជាតិ១៦ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ១៨ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ២១ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

Sokha Hotels

ព័ត៌មានពេញនិយម