Connect with us

ព័ត៌មានជាតិ

ប៉ៃលិន ត្រៀមរៀបចំទីតាំង ៤ កន្លែងបន្ថែមទៀត សម្រាប់ធ្វើមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ

បានផុស

នៅ

រដ្ឋបាលខេត្តប៉ៃលិនបានត្រៀមរៀបចំទីតាំងចំនួន ៤ កន្លែងបន្ថែមទៀត សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កនិងព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ ជាបន្តបន្ទាប់ពិសេសពលករវិលត្រឡប់មកពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិននិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត បានមានប្រសាសន៍ថា ទីតាំងចំនួន ៤ បន្ថែមទៀត សម្រាប់ធ្វើមណ្ឌលចត្តាឡីស័កនិងព្យាបាលអ្នកជំងឺកូវីដ នោះរួមមាន

ទី១/ សាលាវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ

ទី២/ សាលាបឋមសិក្សាអូរអិល

ទី៣/ សាលាអនុវិទ្យាល័យផ្សារព្រំ

និងទី៤/ សាលាបឋមសិក្សាអូរឈើក្រំ។

លោក ស្រី អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ជាប្រចាំថ្ងៃផងដែរ។

លោក ស្រី អភិបាលខេត្ត បានជម្រុញដល់លោកគ្រូអ្នកគ្រូទាំងអស់ សូមចូលរួមរៀបចំសម្អាតអនាម័យបរិស្ថានក្នុងបរិវេណសាលានិងនៅតាមបន្ទប់រៀននីមួយៗឱ្យបានស្អាតល្អ និងមានសោភណ្ឌភាព បើទោះបីវិស័យអប់រំ យុវជននិងកីឡាត្រូវបានផ្អាកការសិក្សារៀនសូត្រទូទាំងប្រទេសក៍ដោយ តែយើងមិនត្រូវភ្លេចឡើយ ការសម្អាតបរិស្ថាន និងថែទាំសាលារៀនរបស់យើងនោះទេ។

លោក បាន ស្រីមុំ បាន កោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងមន្ត្រីរាជការទាំងអស់គ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមគោលដៅនិងតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសរួមគ្នាអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួន នូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

ឆ្នាំនេះ វៀតណាម ជួបរលកកម្តៅធ្ងន់ធ្ងរ និងខ្យល់ព្យុះសាហាវៗ ជាងឆ្នាំមុន

ព័ត៌មានជាតិ៣១ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម