Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅ​ខណ្ឌទួលគោក សូម​រួសរាន់​មក​ទទួល​ការចាក់​វ៉ាក់សាំង​លើក​ទី​១ នៅ​មណ្ឌល​សុខភាព​ទួលគោក​

បានផុស

នៅ

​បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​សង្កាត់ ទាំង​១០ ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក​ ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូស​ទី​១ សូម​រួសរាន់​មក​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ មណ្ឌល​សុខភាព​ទួលគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មណ្ឌល​សុខភាព​ខណ្ឌទួលគោក មាន​ទីតាំង នៅ​អគារ​លេខ ៣៦ ផ្លូវ​លេខ ៥១៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ហើយ​ការចាក់​វ៉ាកសាំង ដុស​ទី​១​នេះ​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃអាទិត្យ ទី​២៧ ខែ មិថុនា ឆ្នាំ​២០២១ ស្អែក​នេះ រហូតដល់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ លិខិតឆ្លងដែន ឬ សៀវភៅ​គ្រួសារ​/​សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រកំណើត​/​សំបុត្រ​បញ្ជាក់​កំណើត​។

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌទួលគោក​ស្ដីពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដួស​ទី​១ ជំហាន​បញ្ចប់ ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក ដែល​ក្នុង​សេចក្តីជូនដំណឹង​នេះ​មានន័យថា ៖ រដ្ឋបាល​ខណ្ឌទួលគោក​មាន​កិត្តិយស សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​១០ នៃ​ខណ្ឌទួលគោក ឲ្យ​បាន​ជ្រាបថាៈ ដោយមាន​ការយកចិត្ត​ទុកដាក់​ចំពោះ​សុខទុក្ខ ពិសេស​សុខុមាលភាពរ​បស់​ប្រជាពលរដ្ឋ ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ដាក់ចេញ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ តាម​ផែនការ​ជា ជំហាន​អាទិភាព​បំផុត​។

​ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វឹង​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​អនុវត្តន៍​តាម ផែនការ​ដឹកនាំ​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ រដ្ឋបាល ខណ្ឌទួលគោក សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​សង្កាត់ ទាំង​១០ ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ មណ្ឌល​សុខភាព​ទួលគោក ដែលមាន​ទីតាំងនៅ​អគារ​លេខ ៣៦ ផ្លូវ​លេខ ៥១៦ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ចាប់ពី​ថ្ងៃអាទិត្យ ទី​២៧ ខែ មិថុនា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១ ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ លិខិតឆ្លងដែន ឬ សៀវភៅ​គ្រួសារ​/​សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រកំណើត​/​សំបុត្រ​បញ្ជាក់​កំណើត​។

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដួស​ទី​១ មេ​ត្តា ជ្រាប​ជា​ព័ត៌មាន ព្រមទាំង​យកចិត្តទុកដាក់​អនុវត្តន៍​វិធានការ ៣​កុំ ៣​ការពារ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស នៅ​ទីតាំង​ចាក់​វ៉ាក់សាំង ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម