Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌមានជ័យ បន្តផ្សព្វផ្សាយ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ នៅក្នុងមូលដ្ឋាន

បានផុស

នៅ

អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ទូច សុទ្ធមុត តំណាងក្រសួងការងារ រួមទាំងមន្រ្តីពាក់ពន្ធ័ បានបន្តចុះផ្សព្វផ្សាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ជ្រៀបព័ត៌មាននេះ អោយកាន់តែច្បាស់នៅក្នុងមូលដ្ឋាន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានផ្សព្វផ្សាយ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ក្រុមការងារបានពិនិត្យរកឃើញថា មានកម្មករនិយោជិករបស់ក្រុមហ៊ុន FACTORY សរុបចំនួន ៤៦៤ នាក់ ក្នុងនោះដែររកឃើញវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១១នាក់ លើ៤៦៤ នាក់ (ករណីថ្មី រកឃើញ កាលពីថ្ងៃទី ២៤ មិថុនា ២០២១ អ្នកវិជ្ជមាន ត្រូវបានយកទៅសម្រាកព្យាបាល ) ។
  
នាឱកាសនោះលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានណែនាំទៅដល់តំណាងក្រុមហ៊ុន និងស្នើបុគ្គលិក  កម្មករទាំងអស់ដែលពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានមេរោគកូវីដ-១៩ ទៅយកសំណាកឲ្យបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល អោយបានខ្ជាប់ខ្ជួនជាប់ជានិច្ច ៕

អត្ថបទ ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម