ទិន្នផលនេសាទ១៨.៣៣០​តោន​នៅកោះកុង ចរាចរណ៍ទៅលក់នៅលើទីផ្សារកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ទិន្នផលនេសាទ១៨.៣៣០​តោន​នៅកោះកុង ចរាចរណ៍ទៅលក់នៅលើទីផ្សារកម្ពុជា

បានផុស

នៅ

រដ្ឋបាលជលផលខេត្តកោះកុង បង្ហាញថា ទិន្នផលសមុទ្រនៅខេត្តកោះកុងប្រមាណ១៨.៣៣០តោន បានចរាចរណ៍នាំចេញទៅលក់នៅលើផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗនៅឆមាសទី១ ដើមឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់ ក៏មានទិន្នផល ត្រី មឹក ក្តាម បង្គារ និងគ្រែឈាមជាង១៨.៣៣០តោន ត្រូវបានប្រជានេសាទប្រមូលផលលក់ចែកចាយបន្តទៅកាន់ទីផ្សារសំខាន់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន នៅពាក់កណ្តាលឆ្នាំ២០២១។

លោក សេង ប៊ុណា នាយរងខណ្ឌជលផលខេត្តកោះកុង លើកឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ថ្មីៗនេះថា ទោះបីជាមានការចរាចរណ៍នូវទិន្នផលនេសាទខ្ទង់ម៉ឺនតោនក៏ពិតមែន តែទិន្នផលនេះបានថយចុះ៣.៩៩៣តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។ ក្នុងនោះ ផលកែច្នៃចំនួន៩១៥តោន ថយចុះ២២៣តោន ក្រោមហេតុផលការរីករាលដាលជំងឺកូវីដគ្មានការបញ្ជាទិញពីក្រុមឈ្នួញកណ្តាល។

លោកនាយរងខណ្ឌជលផលខេត្ត បន្ថែមថា ការនាំចេញទៅបរទេស គឺមានក្រុមហ៊ុនLYP Group របស់ឧកញ៉ា លី យ៉ុងផាត់ បាននាំចេញទិន្នផលសមុទ្រតិចតួច។ លោក ប៊ុន ប៊ុណ្ណា អះអាងដែរថា បច្ចុប្បន្ន មានប្រជានេសាទជាលក្ខណៈគ្រួសារនៅជាប់ព្រំដែនតែងតែលួចដឹកផលនេសាទដូចជា៖ សាច់ក្តាម មឹក និងត្រីចម្រុះមួយចំនួនទៅប្រទេសក្រៅផងដែរ។

៣ខែចុងក្រោយនេះ ដោយសារតែកង្វះការបញ្ចាទិញពីឈ្នួញកណ្តាល បានធ្វើឱ្យក្រុមទូកអ្នកនេសាទត្រូវបង្ខំចិត្តចូលចតនៅច្រាំងមិនចេញនេសាទដូចសព្វដងឡើយ។ ករណីតម្រូវការលើទីផ្សារនៅតែមាន ដំណើរការនេសាទរបស់ប្រជានេសាទនៅតែមានភាគប្រក្រតីធម្មតាទេ។
ដោយឡែកចំពោះទិន្នផលទឹកសាបដែរដោយប្រមូលបាន២០៤តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ថយចុះ៩៦តោន។ ហើយចំពោះផលិតផលជលផលកែច្នៃវិញ មានចំនួន៩០៥តោន ធៀបនឹងឆ្នាំទៅថយចុះចំនួន២៦៦តោន។

ជាយុទ្ធសាស្រ្តលើកទឹកចិត្តប្រជានេសាទ គឺមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានសម្របសម្រួលរៀបចំចងក្រងជាបណ្តុំផលនេសាទ ដើម្បីធ្វើយ៉ាងណារកទីផ្សារលក់ចេញក្នុងស្រុកបាន។

សម្រាប់ឆមាសទី១ឆ្នាំ២០២១នេះដែរ ក្រុមមន្រ្តីជលផលខេត្តកោះកុង បានទប់ស្កាត់ និងបង្រ្កាបចំនួន៤២ករណី រួមមាន៖លបកន្ទុយកណ្តុរប្រវែង៣.១៦៨ម៉ែត្រ ឈ្នាងអូសកូនគ្រែងឈាមក្រឡាញឹក១៦ករណី រុះរើបង្គោលស៊ុគ្រែងឈាម ការដឹកជញ្ចូនផលិតផលនេសាទគ្មានលិខិតអនុញ្ញាត៣ករណី និងដករហូតឧបករណ៍ឆក់ជាដើម។

បញ្ហាប្រឈមលើវិធានការផ្នែកច្បាប់ គឺនៅតែមានការលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គ្មានមធ្យោបាយសម្រាប់ចេញបង្រ្កាបបទល្មើសជលផលបានគ្រប់គ្រាន់ កង្វះថវិកាចុះបេសកម្ម និងមន្រ្តីចុះល្បាតការពារទប់ស្កាត់មានតិចតួច។

ដើម្បីឱ្យប្រជាពលរដ្ឋ និងជនខិលខូចចូលទប់ស្កាត់ការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ មន្ទីរកសិកម្ម និងរដ្ឋបាលខណ្ឌជលផលខេត្តកោះកុង បន្តផ្សព្វផ្សាយអប់រំបណ្តុះបណ្តាលអំពីបច្ចេកទេសនៃការចិញ្ចឹមត្រី ក្តាម បង្គារ តាមចំណង់ចំណូលចិត្តពួកគាត់ចង់អនុវត្តឈរលើគោលករណ៍អភិរក្សបម្រើដល់ជីវភាពរស់នៅ ជៀសវាងប្រើឧបករណ៍ដែលច្បាប់ហាមឃាត់៕

អត្តបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទី មុន

បន្ទាន់! ខេត្តសៀមរាប​គ្រោង​នឹង​ដាក់​ជា​តំបន់ក្រហមឆាប់ៗនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម សុខ លូ ទទួល​អំណោយ​ឯកឧត្តម ហ៊ុន ម៉ាណែត នូវ​ស្បែកជើង​ចុះ​ទឹក​១០០​គូ ដើម្បី​ប្រើប្រាស់

កូវីដ-១៩១ ម៉ោង មុន

ជំងឺ​កូវីដ-១៩ កំពុង​វាយលុក ចូលភូមិ​ត្រពាំង​ថ្ម​កណ្តាល​ស្រុក​ភ្នំស្រុក​ផ្ទុះ ទ្រង់ទ្រាយធំ លើកដំបូង នៅស្រុកដាច់ស្រយាល ភាគឦសាននេះ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​សេចក្ដីណែនាំ​ពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការក្រុងភ្នំពេញធ្វើការហ្វឹកហាត់កម្លាំងពន្លត់អគ្គិភ័យពីជំនាញជួយសង្គ្រោះមនុស្សចេញពី​រថយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services