Connect with us

ព័ត៌មានជាតិ

កម្ពុជា​នាំចេញ​ផលិតផល​មិនមែន​កាត់ដេរ​កើនឡើង​៥២​ភាគរយ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​ឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ ​៖ ​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​២០២១ នៅ​តែ​មាន​សមត្ថភាព​និង​អាច​ជំរុញ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ទៀត​ផង។ ជាក់ស្តែង​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់​កើនឡើង​៥២​ភាគរយ។

លោក​រដ្ឋលេខាធិការ វ​ង្សី វិសុទ្ធ បាន​ថ្លែង​បែបនេះ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០២១ ក្នុង​ឱកាស​អញ្ជើញ​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ចំនួន​១​លាន​ដូ​ស ដែល​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​។

លោក វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា «​ការនាំចេញ​ទំនិញ​នៅ​រយៈពេល​៥​ខែ​នេះ បាន​ឆ្លុះបញ្ចាំង​ថា​ កម្ពុជា​នៅ​រឹងមាំ​ត្រង់​ថា​ទំនិញ​ដែល​យើង​នាំ​ចេញទៅ​ក្រៅ ដក​មាស​ចេញ​នៅតែ​កើន​១៧ ភាគរយ​ដែលមាន​ទឹកប្រាក់​ប្រមាណ ៣ ទៅ ៤ ពាន់​លាន​ដុល្លារ​។ ដូច្នេះ​៥​ខែ​ដើម​ឆ្នាំនេះ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ ប្រហាក់ប្រហែល​នឹង​ការនាំចេញ​៥ ខែ​កាលពី​ឆ្នាំមុន ។ ផ្ទុយទៅវិញ​ទំនិញ​មិនមែន​សម្លៀកបំពាក់​ដូចជា​គ្រឿង​បង្គំ​អេឡិចត្រូនិក កង់ ទំនិញ​កសិកម្ម ក្តារ​បន្ទះ​បន្ទះ សូ​ឡា​ជាដើម ត្រូវ​បាន​នាំចេញ​មានការ​កើនឡើង​៥២ភាគរយ​ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ក្នុង​បរិបទ​កូ​វីដ​១៩​ ខណៈ​វិស័យ​ពីរ​ដែល​ជួប​បញ្ហា ក្នុង​វិបត្តិ​នេះ​គឺ​វិស័យ​ទេសចរណ៍​និង​វិស័យ​លក់រាយ​»​។

លោក​រដ្ឋលេខាធិការ​បា​ន​បន្ត​ថា ៥ខែ​នេះ​បង្ហាញថា ​យើង​នៅតែ​ទប់ទល់​បាន​ប៉ុន្តែ​ឲ្យ​ដូច​អ្វី​ដែល​យើង​គ្រោងទុក​ពី​ដើមឆ្នាំ​មក​កំណើនសេដ្ឋកិច្ច ៤ ភាគរយ​មានការ ប៉ះពាល់​ហើយ​ការប៉ះពាល់​នេះ​ត្រូវ​រង់ចាំ​ពិនិត្យមើល​ក្នុង​រង្វង់​ខែ កញ្ញា​និង​តុលា យើង​នៅ​តែ​មាន​សង្ឃឹម​អត្រាកំណើន​៤​ភាគរយ​នឹង​សម្រេច​បាន​អាស្រ័យ​លើ​ការ ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩ បន្ត​ទៀត ​ឬ ​យ៉ាងណា? បើ​បន្ត​ផ្ទុះ​ដូច​សព្វថ្ងៃ​គឺ​ពិបាក។

នៅក្នុង​នោះ​ដែរ ​លោក វ​ង្សី វិស្សុត បាន​បញ្ជាក់​ផង​ដែរ​ថា ចិន​នៅតែ​ជា​ប្រភព​សំខាន់​ក្នុង​ការ​រុញច្រាន​កំណើនសេដ្ឋកិច្ច​កម្ពុជា។ ទី​១.​តាមរយៈ​ពាណិជ្ជកម្ម​ដោយ ការ​នាំ​ចេញទៅ​ចិន​កើន​ខ្លាំង​គឺ​វិស័យ​កសិកម្ម​ហើយ​ឥឡូវនេះ​មាន​វិស័យ​កម្មន្តសាល​មួយចំនួន​ចាប់ផ្តើម​នាំ​ចេញទៅ​ចិន​ផង​ដែរ។ ​ទី២.​ចិន​ជា​ប្រភព​វិនិយោគ​ដែល សព្វថ្ងៃ​យើង​ឃើញ​វិនិយោគិន​ជា​ហូរហែ​នៅតែ​មាន​មក​កម្ពុជា​ដែល​មួយ​ចំណែក​ធំ​មកពី​ចិន​ហើយ​ប្រភព​លុយ​គឺ​មកពី​ចិន​ខ្លួនឯង​និង​មួយទៀត​គឺ​បរទេស​ដែល​វិនិយោគ​នៅ​ចិន​ហើយ​ចង់​បង្វែរ​ការ​វិនិយោគ​មក​កម្ពុជា​ក៏​មាន។ ដូចនេះ​ប្រសិនបើ​កម្ពុជា​គ្រង​ជំងឺ​កូ​វីដ​១៩​បានល្អ នឹង​ផ្តល់​ឱកាស​ធំ​សម្រាប់​ទាក់ទាញ​វិនិយោគ​ដោយ​សារ​ប្រទេស​ដែល​ជា​គូប្រជែង​របស់​កម្ពុជា​កំពុង​ជួប​បញ្ហា​ដូចជា​មី​យ៉ាន់​ម៉ា បង់​ក្លា​ដេ​ស ដូច្នេះ​បើ​កម្ពុជា​គ្រប់គ្រង​បាន​ល្អ​ជាងគេ​នោះ​អ្នកបញ្ជា​ទិញ អ្នក​វិនិ​យោគ អ្នក​រក​ស៊ី នឹង​សម្រុក​មក​កម្ពុ​ជាច្រើន​។ ក្រៅ​ការ​វិនិយោគ និង ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន វិស័យ​ទេសចរណ៍​កម្ពុជា​ក៏​ត្រូវ​ការ​ទីផ្សារ​ចិន​ផង​ដែរ ចិន​ជាទី​ផ្សារ​ធំ សម្រាប់​កម្ពុជា​ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វីដ​១៩ គឺ​ត្រូវការ​ពេលវេលា​យូរ​បន្តិច​ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង​ជាមួយគ្នា​លើ​ការធ្វើដំណើរ​ដឹកជញ្ជូន​ឆ្លង​ប្រទេស​ក្នុង​បរិបទ​នៃ ការរស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី​។

លោក វ​ង្សី វិសុទ្ធ បាន​បន្ថែម​ថា ​ប្រទេស​ចិន​មិន​ត្រឹមតែ​ជា​ប្រទេស​ជួយ​រុញ​សេដ្ឋកិច្ច​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែមទាំង​ជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ដល់​កម្ពុជា ច្រើនជាងគេ​រួមទាំង​ការផ្តល់​ជំនួយ​និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ឲ្យ​កម្ពុជា​ផង​ដែរ។

គួរ​បញ្ជាក់​ថា ឆ្នាំ​២០២០ កម្ពុជា​ទទួល​បានការ​វិនិយោគ​ពី​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​ទី​២​។​ការ​វិនិយោគ​ចិន​មាន​ប្រមាណ ២០% នៃ​ការ​វិនិយោគ​ទាំងអស់​ដែល មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ ១,៦០០ លាន​ដុល្លារ​អាមេរិក៕

ដោយ​ ៖ បាន វិបុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម