Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី ២៦ មិថុនា រដ្ឋបាលខេត្តរតនគិរីប្រកាសរកឃើញអ្នកវិជ្ជមានកូវីដបន្តកើនដល់ ៣៦៤ ​នាក់ និង ករណីស្លាប់ ២ នាក់​

បានផុស

នៅ

យោង​តាម​រដ្ឋបាល​ខេត្ត​រតនគិរី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កាលពី​ថ្ងៃ​ទី ២៦ ខែ​មិថុនា ឆ្នាំ​ ២០២១ ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​រតនគិរី បាន​ខិតខំ​បន្ត​ស្រាវជ្រាវ និង រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ ចំនួន ៥១ នាក់ និង ស្លាប់​កើន​ដល់ ២ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​វិជ្ជមាន​ខាងលើ​ធ្លាប់​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​ដែល​រក​ឃើញ​កន្លង​មក ដោយ​តម្រូវ​ឲ្យ​បុគ្គល​ទាំងនោះ​ធ្វើតេស្ត​សំណាក និង ​មួយ​ចំនួន​ទៀត​មាន​អាការ​មិន​ស្រួលខ្លួន បាន​ស្ម័គ្រចិត្ត​ធ្វើ​តេស្ត​សំណាក​ (Rapid Test)​ ជា​លទ្ធផល​ក្នុងចំណោម​សំណាក ១,១៣៥ ​នាក់ រក​ឃើញ​វិជ្ជមាន​កូវីដ​-១៩​ ចំនួន ​៥១ ​នាក់​។

គិត​ត្រឹម​ថ្ងៃ​ទី ២៦ ខែ​មិថុនា នៅ​ក្នុង​ខេត្ត​រតនគិរី​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩ សរុប ៣៦៤​ នាក់ ព្យាបាល​ជាសះស្បើយ​ ២២​ នាក់ និង​ ស្លាប់​ ២​ នាក់។

រដ្ឋបាល​ខេត្ត​រតនគិរី សូម​បន្ត​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ដែល​ធ្លាប់​បាន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​រកឃើញ​កន្លងមក សូម​ស្ម័គ្រចិត្ត​ធ្វើតេស្ត​សំណាក ឬ​ ដាក់ខ្លួន​នៅ​ដោយឡែក​ពី​អ្នកដទៃ ហើយត្រូវ​តាមដាន​សុខភាព​ជាប្រចាំ ក្នុង​ករណី​មានការ​សង្ស័យ សូម​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ ឬ​ទំនាក់ទំនង​លេខ ០៩៧ ៥៩៥ ៧៧៨៨/​០៩២ ១២១ ៣៨៣/០៩៧ ៧៧៥ ១២១២៕

អត្ថបទ ៖ វុទ្ធឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម