Connect with us

ព័ត៌មានជាតិ

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ក្លែងបន្លំស្លៀកពាក់ឯកសណ្ឋាន និងក្លែងខ្លួនជានាយរង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

បានផុស

នៅ

ភ្នំពេញ៖ សមត្ថកិច្ចចាប់ខ្លួនជនល្មើសក្លែងស្លៀកពាក់ឯកសណ្ឋាននគរបាលជាតិ  ក្លែងឯកសារ​របស់​អគ្គ​ស្នងការ​ដ្ឋាននគរបាលជាតិ ឯកសាររបស់ក្រសួងមហាផ្ទៃ និងក្លែងខ្លួនជានាយករង នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ប្រាប់ឱ្យដឹង នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ទាប់ពីបានទទួលព័ត៌មានពីលោកវរសេនីយ៍ អ៊ឹង សុភ័ក្ត្រ អធិការរង នៃអធិការ​ដ្ឋាន​នគរបាលខណ្ឌទួលគោក មានសង្ស័យជនម្នាក់ក្លែងបន្លំខ្លួន ជានាយករងមន្ទីរប្រឆាំង​បទ​ល្មើសគ្រឿងញៀន។

ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទ​ល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង០៥នាទី កម្លាំងជំនាញ នៃមន្ទីរ​ប្រឆាំង​បទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករង​មន្ទីរ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញ នៃនាយកដ្ឋាន​បុគ្គលិក និងកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយ​លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឈានទៅចាប់ខ្លួនជនល្មើស នៅស្ថានីយ៍ ប្រេងឥន្ទនៈ LHR ចំណុចផ្ទះលេខ១២០បេ ភូមិចំកាឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សៅខូ ចន្ទ័សូឡារ ភេទប្រុស អាយុ ២២ឆ្នាំ  ជនជាតិខ្មែរ។ វត្ថុតាងចាប់យក​បាន អាវុធខ្លី ១ដើម ម៉ាក TACTICAL23 លេខ WET5168 និងបង់ចំនួន ២ (កាំភ្លើងហ្គាស) គ្រាប់អាវុធប្រភេទ 9mm ចំនួន១២គ្រាប់ ខ្នោះដៃ ចំនួន ១គូ  វិទ្យុទាក់ទង ម៉ាក ម៉ូតូរ៉ូឡា ចំនួន១គ្រឿង ស្រោមអាវុធខ្លី ចំនួន ៤ស្រោម កាតនគរបាលជាតិក្លែងក្លាយ ចំនួន ២សន្លឹក ស័ក្តិថ្នាក់វរសេនីយ៍ទោ ១គូ កាតនគរបាលព្រហ្មទណ្ឌក្លែងក្លាយ ចំនួន ២សន្លឹក មួកនគរបាល​ជាតិ​ថ្នាក់វរសេនីយ៍ចំនួន ២ និងថ្នាក់អនុសេនីយ៍ ចំនួន១ ឯកសណ្ឋាននគរបាលជាតិចំនួន ៦កំប្លេ ឯកសារក្លែងក្លាយ មានលិខិតបទដ្ឋានរបស់ក្រសួងមហាផ្ទៃរបស់នាយកដ្ឋាន​កណ្ដាលនគរបាលយុត្តិធម៌ និងរបស់នាយកដ្ឋានព្រហ្មទណ្ឌ មួយចំនួនធំ ប្រអប់ដាក់អាវុធខ្លី ម៉ាក CZ ចំនួន ១ ម៉ាស៊ីនកាត់កាត ចំនួន១គ្រឿង អាវក្រោះការពារគ្រាប់ចំនួន ១អាវ អាវកាក់ពាក់ពីលើឯកសណ្ឋាននគរបាលជាតិ ចំនួន ១ កាបូបដាក់សម្ភារៈ ចំនួន ៣ ស្បែកជើងកវែង ចំនួន ១គូ។

សមត្ថកិច្ចបន្ថែមថា ចំពោះការងារនេះដោយមានពាក្យបណ្ដឹងមួយចំនួនទៀត សមត្ថកិច្ចមន្ទីរ​ប្រឆាំង​បទល្មើសគ្រឿងញៀន បានសម្រេចបញ្ជូនជនសង្ស័យ និងភស្តុតាងទៅនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម